រយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៦៣,០៦៦ នាក់។
នេះបើយោងតាមរបាយការណ៍ លោក ប៊ុន យោង អភិបាលរងខេត្តកែប អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឲ្យដឹង របាយការណ៍ខាងលើ បញ្ជាក់ថា សម្រាប់ខេត្តកែប ភ្ញៀវទេសចរ បានអញ្ជើញមកលេងលំហែកម្សាន្តនៅតាមតំបន់រមណី យដ្ឋាននានា ទូទាំងខេត្តកែប មានចំនួន ៦៣,០៦៦ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៦២,១ ៩០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧៦ នាក់។
ចំពោះ សណ្ដាប់ធ្នាប់ និងស្ថានភាពសន្តិសុខ នៃពិធីបុ ណ្យភ្ជុំបិណ្ឌ គឺបានរៀបចំមានរបៀ បរៀបរយល្អប្រសើរនៅតាមតំបន់រមណីយដ្ឋាននីមួយៗ។
ជាមួយនោះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃឈប់សម្រា ក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរពីតាមបណ្ដារាជធានី- ខេត្ត មួយចំនួន បានមកសម្រាកដើរលេងកម្សាន្តលម្ហែនៅតាមតំបន់ទេសចរណ៍ និងកន្លែងដើរលេងកម្សាន្តនានា ក្នុងភូមិសាស្ត្រខេត្តកែប។
លោកបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងជាងឆ្នាំមុន៕