ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា​រាជរដ្ឋាភិបាល អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុង​ខួប​លេីក​ទី​១១​ព្រះវស្សា នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​។​

​ក្នុង​ពិធី​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​សមាជិក សមាជិកា​រាជរដ្ឋាភិបាល បាន​បង្អោនកាយ សង្រួមចិត្ត​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ និង​រលឹក​នឹក​ដល់​ព្រះ​គុណូប​ការគុណ និង​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ ចំពោះ​ជាតិ និង​ប្រជាជន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *