ថ្ងៃ​សុក្រ, ខែ​កញ្ញា 20, 2024

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​ចុះ​ពិនិត្យ​ការដ្ឋាន​ពង្រីក​ផ្លូវ​តាម​បណ្តោយ​ព្រែក​កំពង់បាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​នា​ឱកាស​បុណ្យ​អុំទូក​ខាងមុខ​

ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ឱកាស​បុណ្យ​អុំទូក​ខាងមុខ ក៏ដូចជា​សម្រួល​ដល់​ការធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ទៅ​កាន់​តំបន់​កោះ​ស្មៅ អភិបាល​ខេត្ត​កំពត​បា​ន​ឱ្យ​អាជ្ញាធរ​ក្រុង​កំពត​ធ្វើ​ការពង្រីក​ផ្លូវ​តាម​បណ្តោយ​ព្រែក​កំពង់បាយ​ចន្លោះ​ពី​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូត​ដល់​រង្វង់​មូល​ត្រី​ផ្សោត​ដែល​មាន​ទំហំ​តូច ហើយ​មាន​ការកកស្ទះ​រាល់​ពេល​មាន​បុណ្យទាន​ម្តងៗ​។​

​ខេត្ត​កំពត​ក្រោម​ការដឹកនាំ នឹង​ចង្អុលបង្ហាញ​របស់​ឯកឧត្តម ម៉ៅ ធនិន ជា​អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​កំពត​ត្រូវបាន​ស្ថាបនា និង​កែលម្អ​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ក្រុង​កំពត ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា និង​ពង្រីក​ផ្លូវ​តាម​បណ្តា​យ​ព្រែក​កំពង់បាយ ចាប់ពី​ចំណុច​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូត​ដល់​រង្វង់​មូល​ត្រី​ផ្សោត​ដើម្បី​សម្រួល​ការកកស្ទះ​ការធ្វើ​ចរាចរណ៍​ទៅកាន់​តំបន់ឆ្នេ​រកោះ​ស្មៅ ក៏ដូចជា​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លម្ហែ​កម្សាន្ត​នៅ​ទីតាំង​រង្វង់​មូល​ត្រី​ផ្សោត​នេះ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​ឱ្យដឹងថា គម្រោង​នៃ​ការ​ការពង្រីក​ផ្លូវ​តាម​បណ្តា​យ​ព្រែក​កំពង់បាយ ចាប់ពី​ចំណុច​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូត​ដល់​រង្វង់​មូល​ត្រី​ផ្សោត​នេះ គឺ​យើង​ធ្វើការ​ពង្រីង​បន្ថែម​ឱ្យបាន​ទំហំ​យ៉ាងតិច​ទទឹង ១២​ម៉ែត្រ​។ លោក​អភិបាលក្រុង​បាន​បន្ថែមថា បើ​សិក្សា​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ​នេះ ទីតាំង​ខ្លះ​ពេល​ពង្រីក​បន្ថែម​អាចមាន​ទំហំ​ទទឹង​រហូតដល់​ទៅ ២០​ម៉ែត្រ ហើយ​ការស្ថាបនា​ពង្រីក​ផ្លូវ​នេះ​នឹង​ធ្វើឱ្យ​បាន​រួចរាល់​នៅ​មុនពេល​បុណ្យអុំទូក​មកដល់​នាពេលខាងមុខ​។ លោក​អភិបាលក្រុង​ក៏​បាន​បញ្ជាក់បន្ថែម​ថា ផ្លូវ​នេះ​គឺ​តែងតែ​មាន​ការកកស្ទះ​ចរាច​រណ៍​នៅពេលដែល​មាន​បុណ្យទាន​ម្តងៗ ហើយ​ថ្ងៃ​សៅរ៍ អាទិត្យ ក៏​មាន​ការកកស្ទះ​ខ្លះ​ដែរ ដោយសារ​តែ​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ផ្លូវ​ដែល​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ឆ្នេ​រកោះ​ស្មៅ​។​

​ជាមួយគ្នានេះដែរ បន្ទាប់​ពី​ចុះ​ពិនិត្យ​ការដ្ឋាន​ពង្រីក​ផ្លូវ​រួច​មក ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​ក៏​បាន​បន្ត​ចុះ​ទៅ​ពិ​ន្យិ​ការដ្ឋាន​ស្ថាបនា​សួន​លំហែ​ព្រែក​កំពង់បាយ ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​សាលាខេត្ត​ចាស់ ដែល​សួន​នេះ​ស្ថាបនា​បាន​ប្រមាណ​៨០%​ហើយ​។ សួន​លំហែ​ព្រែក​កំពង់បាយ​នេះ គឺជា​កន្លែង​ថ្មី​មួយទៀត​ដែល​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អភិបាលខេត្ត​ឱ្យ​មាន​ការ​ស្ថាបនា​ឡើង គឺ​ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត អាច​អង្គុយ​មើល​ថ្ងៃ​រៀប​លិច​លើ​ខ្នងភ្នំ​បូកគោ​បាន​យ៉ាង​ស្រស់ស្អាត​។ ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​ក្រុមការងារ​ស្ថាបនា​សួន​លំហែ​ព្រែក​កំពង់បាយ​នេះ ធ្វើយ៉ាងណា​ស្ថាបនា​ឱ្យ​បាន​រួចរាល់​មុន​ពេល​ពិធី​បុណ្យ​អុំទូក​ចូលមក​ដល់ ដើម្បី​ភ្ញៀវ​ទេសចរ​បាន​មក​កម្សាន្ត និង​បន្ថែម​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​លេង​ខេត្ត​កំពត​បន្ថែមទៀត ក៏ដូចជា​បន្ថែម​សោភ័ណ្ឌភាព​ក្រុង​កំពត ដែល​ជា​បេះដូង​នៃ​ខេត្ត​ទេសចរណ៍​ដ៏​ល្អ​ផូផង់​មួយនេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *