ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត​ផ្តាំ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ហ៊ាន​ការពារ​ពលរដ្ឋ​ខ្លួន​ប្រសិនបើ​គាត់​គ្មាន​កំហុស​

អភិបាល​ខេត្ត​កំពត​បា​ន​ប្រាប់​ទៅ​កាន់​អាជ្ញាធរ​ស្រុក ឃុំ អធិការ​ស្រុក មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក និង​អ្នកពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ទាំងអស់ ត្រូវ​ហ៊ាន​ការពារ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ប្រសិនបើ​ពួកគាត់​គ្មាន​កំហុស ហើយ​ហ៊ាន​រួមសុខទុក្ខ​ទាំងអស់​ជាមួយនឹង​តម្រូវ​ការរស់នៅ​របស់​ពួកគាត់​។​

​អភិបាល​ខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៣ បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ស្រុក ឃុំ នៅក្នុង​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស បន្ទាប់ពី​បាន​ចុះ​ជួប​សំណេះសំណាល​ចំនួន ៤​ក្រុង​-​ស្រុក​កន្លងមក គឺ​ក្រុង​កំពត ក្រុង​បូកគោ ស្រុក​ជុំ​គិរី និង​ស្រុក​ឈូក​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេ្ត បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅ​កាន់​អភិបាល​ស្រុក មេឃុំ អធិការ​ស្រុក មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ហ៊ាន​ការពារ​ដាច់ខាត​ជាមួយនឹង​ភាពត្រឹមត្រូវរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ម្យ៉ាងទៀត​ត្រូវ​ហ៊ាន​រួមសុខទុក្ខ​ទាំងអស់​ជាមួយនឹង​តម្រូវ​ការរស់នៅ​របស់​ពួកគាត់​ទាំង​សុខ និង​ទុក្ខ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា ក្នុងនាម​ជា​អាជ្ញាធរ សមត្ថកិច្ច ដែល​ជា​អាណាព្យាបាល ជា​អ្នក​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ យើង​ត្រូវមាន​សុភ​វិនិ​ឆ័យ​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លា​ស់ ព្រោះ​យើង​បាន​ដឹង​ច្បាស់​ណាស់​អំពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ថា​អ្នកណា​មាន​ចរិក​យ៉ាងណានោះ​។ ឯកឧត្តម​បាន​បន្តថា ពេលខ្លះ​ក្រដាស់​មួយ​សន្លឹក​ដែល​ចោទប្រកាន់​មកកាន់​ពលរដ្ឋ គឺ​មិន​មាន​ភាព​គុណធម៌​ដល់​ពលរដ្ឋ​នោះឡើយ ដូច្នេះ​ក្នុង​នាម​ជា​អាជ្ញាធរ សមត្ថកិច្ច​យើង​ត្រូវតែ​មាន​ការតស៊ូ ដើម្បី​ភាពយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក៏​បាន​ស្នើ​គោរព​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ ក្រុមប្រឹក្សា​ស្រុក ឃុំ ទាំងអស់​ដែល​កន្លងមក​បាន​ខិតខំ​បំពេញ​តួនាទី​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ល្អប្រសើរ ហើយ​នឹង​ស្នើ​សុំ​ដល់ អ៊ុំ ពូ មីង ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ដែល​មាន​វ័យ​ចំណាស់ ជា​ចាស់ព្រឹទ្ធាចារ្យ​ឱ្យជួយ​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការដឹកនាំ​មូលដ្ឋាន​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ដើម្បី​ទៅ​ថ្ងៃមុខ​បន្ត​គំរូ​នៃ​ការដឹកនាំ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ក៏​ត្រូវ​ចងចាំ និង​បន្ត​នូវ​វប្បធម៌​ចែករំលែក​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃនេះ​បន្តទៀត ព្រោះ​វប្បធម៌​នៃ​ការចែករំលែក​នេះ គឺជា​វប្បធម៌​របស់​ជ​ន​ជាតិ​ខ្មែរ​យើង​ដែល​មាន​តាំងពី​បរម​កាល​មកម្ល៉េះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *