ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ផ្ទុះ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ករណី​អាជ្ញាសាលា​ឈ្មោះ ឡា ប៊ុន​ហួន លួច​ចុះ​អនុវត្ត​ស្ងាត់ៗ​មិន​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ តែ​បែរជា​ហៅ​មេធាវី​ភាគី​ម្ខាង​ទៀត​ឱ្យ​មក​ចូលរួម​!

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នាំ​គ្នា​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​អាជ្ញា​សាលា​ឈ្មោះ ឡា ប៊ុន​ហួន លួច​ចុះ​អនុវត្ត​រក្សា​ការពារ​ស្ងាត់ៗ​មិន​ជូនដំណឹង​ទៅ​ពួកគាត់ ហើយ​អនុវត្ត​លើស​កម្រិត​អនុញ្ញាត​ក្នុង​ដីកា​សម្រេច​របស់​តុលាការ ដោយ​ឈូសឆាយ​ផលដំណាំ​ប្រជាពលរដ្ឋ កម្ទេច​ផ្ទះ​ចាស់ និង​កសាង​ផ្លូវ​ថ្មី​លើ​ដី​ឯកជន នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខណៈ​រឿង​វិវាទ​កំពុង​ជាប់​គាំង​នៅក្នុង​តុលាការ​នៅឡើយ​។ នេះ​បើ​តាម​ប្រភព​ដែល​បណ្ដាញសារព័ត៌មាន ក្នុងស្រុក​ទទួលបាន​។​

​បើ​តាម​ចៅសង្កាត់​អូរជ្រៅ លោក វ៉ា ជឹម​សារ៉េត បាន​ផ្ដល់​បទ​សម្ភាស៍​ជាមួយ​ភ្នាក់ងារ សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លងទៅនេះ​ថា ដោយសារតែ​មាន​បណ្ដឹង​សុំ​បើកផ្លូវ និង​មាន​សេចក្ដីសម្រេច​ពី​តុលាការ​ឲ្យ​បើកផ្លូវ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ចុះ​មក​តាម​ការស្នើសុំ​រប​ស់លោក​អាជ្ញាសាលា ហើយក៏​បាន​អនុវត្ត​រួចរាល់​ហើយ​ដែរ​។ លោក​ចៅសង្កាត់​បន្តថា អាជ្ញាធរ​គ្រាន់តែ​មក​ឃាត់​កុំ​ឲ្យធ្វើ​អ្វី​ដែល​វា​ខុស បើ​ចង់​តតាំង​អី តតាំង​នៅ​តុលាការ​ទៅ បើ​ឈ្នះ​ចាញ់​របស់​បងប្អូន​ទេ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​អត់​មាន​អី​ពាក់ព័ន្ធ ក៏​ប៉ុន្តែ​កុំឲ្យ​ធ្វើ​បិទ​ឡើងវិញ​។

​បើ​តាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​ឈ្មោះ ឈរ ស៊ុន​លី បាន​តប​ថា លោក​ចៅសង្កាត់ វ៉ា ជឹម​ណា​រ៉េត បាន​ធ្វើឯកសារ​ភស្តុតាង​ក្លែងបន្លំ​កុហក​តុលាការ និង​ថ្នាក់ដឹកនាំ​ថា រូបខ្ញុំ បាន​ធ្វើ​របង​បិទផ្លូវ​ចាស់ តែ​ការពិត​នៅលើ​ទីតាំង​ដី​របស់​ខ្ញុំ​នេះ មិន​មាន​ផ្លូវ​ចាស់​នោះ​ទេ ហើយ​ជា​ដី​វិវាទ​ជាមួយ​លោក​ប៉ូលីស​ផ្កាយ​បី យឹម សំណាង ជាមួយនឹង​រូប​ខ្ញុំ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​។​

​បើ​តាម​លោក​មេធាវី ឡុង បញ្ញាវុធ មេធាវី​តំណាងឱ្យ​លោក យឹម សំណាង បានឲ្យ​ដឹង​ដែរថា រឿង​វិវាទ​ដីធ្លី​នេះ យើង​ដើរ​តាម​និតិ​វិធី​របស់​តុលាការ ហើយ​ការអនុវត្ត​បើក​ផ្លូវ​នេះ គឺ​យើង​អនុវត្តន៍​តាម​ការសម្រេច​របស់​តុលាការ មាន​ការសម្រេច​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ខេត្ត​បាត់ដំបង ហើយក៏​បាន​ស្នើសុំ​ការអនុវត្តន៍​បើកផ្លូវ​ហ្នឹង ព្រោះ​កូនក្ដី​របស់​លោក​ក៏​មាន​ដី​ជម្រៅ​៤៥០​ម៉ែត្រ ដែល​ដី​ហ្នឹង​មាន​ជាង​៤​ហិកតា​។

​បើ​តាម​ការឆ្លើយតបរ​បស់​លោក ឈរ ស៊ុន​លី និង​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ជាមួយ​លោក​ប៉ូលីស​ផ្កាយ​បី យឹម សំណាង បាន​អះអាង​ថា លោក​ប៉ូលីស​ផ្កាយ​បី​មានតែ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ដី​ខុសច្បាប់​ឆ្នាំ​១៩៩៨ ហើយ​ដែល​ត្រូវបាន​មោឃៈភាព​ដោយ ស​ជណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ឆ្នាំ​២០០៤ និង​ដីកា​សម្រេច​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០០៥ ហើយ​ប្រជាពលរដ្ឋ​មាន​លិខិត​កាន់កាប់​ដីធ្លី​ឆ្នាំ​២០០៦ ចេញ​ដោយ​អាជ្ញាធរ​ឃុំ​ប៉ោយ​ប៉ែត (​បច្ចុប្បន្ន​សង្កាត់​អូរជ្រៅ​) ហើយ​នៅ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចុះបញ្ជី​ដី​ជា​ប្រព័ន្ធ ដោយ​ទទួលបាន​បង្កាន់ដៃ​ចុះបញ្ជី​ដី​តាម​ក្បាលដី​នី​មួយៗ​។​

​បើ​តាម​លោក ភ្លា​ន ពិសិដ្ឋ អាយុ​៤៣​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ករ​បានឲ្យដឹងថា លោក​មក​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​២០០៤ ដែល​លោក​មក​រស់នៅ​ដំបូង​ឡើយ​គឺ​លោក​មិនទាន់​មាន​កូន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មាន​កូនៗ​ចំនួន​៥​នាក់​ហើយ កូន​បង​គេ​បង្អស់​មាន​អាយុ​១៦​ឆ្នាំ​ហើយ​។ លោក​បន្តថា លោក​មក​រស់នៅ​ទី​នេះ​គឺ​លោក​បាន​ទិញ​ដី​ពី​គេ​ឈ្មោះ ម៉ៅ បូរ៉ា ដែល​មាន​ទំហំ​១៤​ម៉ែត្រ គុណ​នឹង​៣០​ម៉ែត្រ ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។​

​តាំង​ពី​លោក​មក​រស់នៅ​មក មិន​ដែល​មានឈ្មោះ យឹម សំណាង មក​ប្តឹង​ទាមទារ ឬ​ប្តឹង​ជំទាស់​តវ៉ា​នោះ​ទេ គិត​ពី​ឆ្នាំ​២០០៤ ដល់​ដើមឆ្នាំ​២០១៩​។

​លោក ភ្លា​ន ពិសិដ្ឋ បាន​បន្ត​ឲ្យដឹង​បន្ថែមថា នៅ​កំឡុង​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​ចុះ​មក​វាស់វែង​ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ (​ប្លង់រឹង​) ជូន​ពួកគាត់ ហើយ​ពួកគាត់​ក៏​បាន​ទទួល​ចុងសន្លឹក​សម្រាប់​ទុក​ទទួល​ប្លង់​កម្មសិទ្ធិ​ដែរ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ​២០១៩ ក៏​លេចចេញ​មានឈ្មោះ យឹម សំណាង ប្ដឹង​ជំទាស់​មិនឲ្យ​ចេញ​ប្លង់​ជូន​ពួកគាត់​ទៅ​វិញ ដែល​ឈ្មោះ យឹម សំណាង មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ស្គាល់​គាត់ សូម្បីតែ​លោក​ដែលជា​អ្នក​ទិញ​ដី​នេះ​ក៏​អត់​ស្គាល់​ដែរ​។ លោក​បាន​បន្តថា ក្រោយមក​ខាង​តុលាការ​បាន​ហៅ​ពួក​លោក​ទៅ​ដើម្បី​ចរចារ ប៉ុន្តែ​លោក​ថា លោក​បាន​ទិញ​ម្ដង​ហើយ មាន​ទាំង​មេភូមិ មេឃយុំ​ទទួល​ស្គាល់​ពួក​លោក​ហើយ ម៉េច​ត្រូវ​ឲ្យ​ពួកគាត់​ទៅ​ចរចា​ទៀត ដែល​ការចរចា​នោះ​គឺ​តម្រូវ​ឲ្យ​ពួកគាត់​គុណ​ជា​ការ៉េ​បង់លុយ​ឲ្យគេ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​អោយ ដូច្នេះ​លោក​ជា​កម្មករ​មាន​កូន​ក្នុងបន្ទុក តើ​មាន​លុយ​ឯណា​ទៅ​ឱ្យ​លោក​ប៉ូលីស​ផ្កាយ​បី​។

​ពាក់ព័ន្ធ​ការតវ៉ា​មិន​ឲ្យ​ឈូសឆាយ​បើកផ្លូវ​ខាងលើនេះ លោក ភ្លា​ន ពិសិដ្ឋ បាន​ស្នើ​សុំឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប់ច្បាប់​ឲ្យ​ពួកគាត់​ជា​មុន​សិន ទើប​ពួកគាត់​អនុញ្ញាត​ឲ្យ​បើក​ផ្លូវ​នេះ ព្រោះ​ពួក​លោក​ខ្លាច​គេ​បើកផ្លូវ​ហើយ យក​ដី​របស់​ពួកគាត់​ដោយ​ងាយស្រួល ដែល​ការបើកផ្លូវ​នេះ គេ​ប្រើ​ពាក្យ​ថា ឈ្មោះ យឹម សំណាង ជា​អ្នក​សម្បទាន​ធ្វើ​ផ្លូវ​នេះ​។ នៅ​ទីតាំង​ដី​នេះ មិន​ដែល​មាន​ផ្លូវ​នោះទេ ជា​ដី​ឯកជន​ដែល​លោក ឈរ ស៊ុន​លី ជា​អ្នកកាន់កាប់​។​

​បើ​តាម​លោក រី ដា ជា​ប្រជាពលរដ្ឋ​និង​មាន​មុខរបរ​ជា​កម្មក​រ​បាន​រៀបរាប់​ឲ្យដឹងថា លោក​បាន​មក​ទិញ​ដី​នេះ ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​ធ្វើ​ផ្ទះ​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០០៤; ២០០៥ ដែល​មាន​ដី​ទំហំ​២៤​ម៉ែត្រ គុណ​២០​ម៉ែត្រ ដែល​បាន​ទិញ​ពី​ឈ្មោះ ម៉ៅ បូរ៉ា ដែល​ឈ្មោះ ម៉ៅ បូរ៉ា ជា​អ្នក​ធ្វើ​ឯកសារ​ឲ្យ​ដោយ​បាន​ទទួលស្គាល់ពី​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ឆ្នាំ​២០០៤​។ លោក​បន្ត ក្រោយ​មក​ពេល​ខាង​មន្ត្រី​សុរិយោដី​ចុះ​មក​វាស់វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​(​ប្លង់រឹង​) ជា​ប្រព័ន្ធ នៅ​ឆ្នាំ​២០១៨​។ កន្លងមក​មាន​គេ​ហៅ​គាត់​ឲ្យទៅ​ចរចារ​ជា​លុយ​ឲ្យ​គេ ដើម្បី​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ខណៈ​ដែល​លោក​បាន​ទិញ​គេ​ម្ដង​ហើយ​។

​បើ​តាម​លោក​មេធាវី សាន សុ​ផា តំណាងឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ឲ្យ​សារព័ត៌មាន ក្នុងស្រុក ដឹងថា នៅ​ឆ្នាំ​២០០៤ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្រេច​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ ចំនួន ៥៨៩ គ្រួសារ ដោយ​មាន​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រឹមត្រូវ ហើយ​តម្កល់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ នៅ​ឆ្នាំ​២០០៥ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដី​សម្រេច​ប្រគល់ជូន​ប្រជាពលរដ្ឋ ៥៨៩ គ្រួសារ​។ នៅ​ឆ្នាំ​២០០៦ តទៅ រដ្ឋបាល​ឃុំ​ប៉ោយ​ប៉ែត (​បច្ចុប្បន្ន​សង្កាត់​អូរជ្រៅ​) បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ ហើយ​ចេញ​លិខិត​កាន់កាប់​ដី​ឱ្យ​ប្រជាពលរដ្ឋ​។ នៅ​ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ទីរ​សុរិយោដី​ខេត្ត បាន​ចុះបញ្ជី​ដី​ជា​ប្រព័ន្ធ​ឱ្យមក​ប្រជាពលរដ្ឋ ហើយ​បាន​ចេញ​បង្កាន់ដៃ​ចុះបញ្ជី​ប្លង់រឹង​ឱ្យទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ​។ នៅក្នុង​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៤ មេភូមិ មេឃុំ អភិបាលស្រុក ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​អភិបាលខេត្ត​បាន​ចេញ​លិខិតបញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៥៨៩ គ្រួសារ បាន​មក​រស់នៅ និង​កាន់កាប់​ដី​តាំងពី​ឆ្នាំ​១៩៩៥ តរៀងមក​។​

​លោក ឈរ ស៊ុន​លី បាន​បញ្ជាក់​ប្រាប់ថា លោក​ប៉ូលីស​ផ្កាយ​បី យឹម សំណាង ទើបតែ​មក​ប្តឹង​រក្សា​ការពារ​លើ​ដី​របស់​យើងខ្ញុំ ហើយ​នៅ​ខែ​មករា ឆ្នាំ​២០១៩ ប្តឹង​ទាមទារ​ដី​ពី​ប្រជាពលរដ្ឋ ដោយ​សំអាង​តែ​ទៅលើ​ប័ណ្ណ​សម្គាល់សិ​ទិ្ធ​កាន់កាប់​ឆ្នាំ​១៩៩៨ ហើយ​ប័ណ្ណ​សម្គាល់សិ​ទិ្ធ​នេះ ជា​ប័ណ្ណ​សម្គាល់​សិទិ្ធ ៣៤ ក្បាលដី ដែល​ត្រូវបាន​មោឃៈភាព​អស់​ហើយ​។ បច្ចុប្បន្ន រឿងក្តី​នេះ​មាន​រយៈពេល​ជិត ០៥ ឆ្នាំ ទទួលបន្ទុក​ដោយ​ចៅក្រម​ឈ្មោះ អាំង ចិន្តា ប៉ុន្តែ​រឿង​នេះ​ត្រូវបាន​ទុកចោល មិន​ដំណើការ​នីតិវិធី​តាម​ច្បាប់​នោះ​ទេ​។ លោក​បន្តថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក យឹម សំណាង លោក​មេធាវី ឡុង បញ្ញាវុធ និង​លោក វ៉ា ជឹម​ណា​រ៉េត បាន​សហការ​គ្នា​បន្លំ​ភស្តុតាង ក្លែង​ឯកសារ ដើម្បី​ប្តឹង​រក្សា​ការពារ​បើកផ្លូវ ដោយ​កុហក​តុលាការ​ថា មាន​ដី​ផ្លូវ​ចាស់​/​ផ្លូវ​សាធារណៈ​នៅ​លើ​ទីតាំង​ដី​របស់​ខ្ញុំបាទ​ឈ្មោះ ឈរ ស៊ុន​លី​។​

​លោក ឈរ ស៊ុន​លី បាន​បន្តទៀតថា លោក​ប៉ូលីស ផ្កាយ​បី យឹម សំណាង លោក​មេធាវី ឡុង បញ្ញាវុធ និង​លោក​ចៅសង្កាត់ វ៉ា ជឹម​ណា​រ៉េត បាន​កៀងករ​ប្រជាពលរដ្ឋ​ដែល​មិនមែន​រស់​នៅ​ខាងក្រោយ​ទីតាំង​ដី ឱ្យមក​ផ្តិតមេដៃ ស្នើសុំ​បើកផ្លូវ​លើ​ទីតាំង​ដីឯកជន ហើយ​ជា​ទីតាំង​ដី​កំពុងមាន​វិវាទ​កម្មសិទិ្ធ​រវាង​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ និង​ឈ្មោះ យឹម សំណាង​។ ជាក់ស្តែង​ការបើកផ្លូវ​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​ថៅកែ​ដី​របស់​លោក​មន្ត្រី តាំង សំរិទ្ធិ ដែល​បច្ចុប្បន្ន​ដី​នេះ បាន​លក់​ឱ្យ​ថៅកែ​ខុន​ដូ ដើម្បី​សង់​ខុន​ដូ​។​

​លោក​មេធាវី សាន សុ​ផា បានបញ្ជាក់​ថា លោក យឹម សំណាង មាន​ប័ណ្ណ​សម្គាល់សិ​ទិ្ធ​កាន់កាប់​ដី ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៩៨​។ ប្លង់​ដី​នេះ សរុប​ទៅ​មាន ៣៤ ប្លង់ ដែល​ក្នុងនោះ មានឈ្មោះ ៣៤ នាក់ ផ្សេងគ្នា ដោយ​ប្លង់ដី​តាម​ក្បាលដី​នី​មួយៗ ឯកឧត្តម ហុក ឡុង​ឌី ឯកឧត្តម គន់ គីម លោកជំទាវ ញ៉ែម សា​ខន លោកជំទាវ ញ៉ែម សឿន លោក​ប៉ូលីស​ផ្កាយ​បី យឹម សំណាង​។ ផ្អែក​តាម​របាយការណ៍​របស់​សម្តេច សុខ អាន គោរព​ជូន​សម្តេច​តេជោ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា វិវាទ​ដី​ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ នៅ​អំឡុង​ឆ្នាំ​២០០៣-២០០៤​។ ដូច្នេះ​ហើយ​បាន សម្តេច សុខ អាន បាន​គោរព​រាយការណ៍ និង​ទទួលបាន​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ ៥៨៩ គ្រួសារ (​លិខិត​ចុះ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០០៤)​។​

​គួរ​ជម្រាបជូន​ថា ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នាំគ្នា​ផ្ដិតមេដៃ​លើ​សេចក្ដីអំពាវនាវ​មួយ​ច្បាប់​ចំនួន​២​ទំព័រ​ដើម្បី​ស្វែងរក​យុត្តិធម៌​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *