នៅល្ងាច ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ព្រមទាំងមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ពិធីនេះរៀបចំធ្វើឡើងដោយមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ តន្ត្រីរាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ «រមណីយដ្ឋានប្រាសាទកោះកេរ» ជារតនសម្បត្តិរបស់ខ្មែរទី៤ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ បន្ទាប់ពីរមណីយដ្ឋានអង្គរ (ចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា), ប្រាសាទព្រះវិហារ (ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា) និងតំបន់ប្រាសាទសំបូរព្រៃគុក (ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីមោទនភាព ដែលបានចូលរួមពិធីអបអរសាទរ
“រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” ដែលបានធ្វើឡើងនាឱកាសនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងនូវការឧទ្ទិសសមិទ្ធផលរបស់កម្ពុជាទាំងអស់នេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានខិតខំកសាង ថែរក្សា អភិរក្ស និងបង្កើតឲ្យមានសម្បត្តិបេតិកភណ្ឌជាតិនានាដ៏មានតម្លៃកន្លងមក។
សម្តេចធិបតីក៏បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គតែងតែបានគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានថែរក្សាប្រាសាទកោះកេរ កន្លងមក។ សម្តេចបានមានប្រសាសន៍បន្តទៀតថា
រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព លើវិស័យវប្បធម៌ ដូចបាវចនា គឺ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ដើម្បីជាការរំលឹកដាស់តឿនឲ្យមានការចូលរួមថែរក្សាសម្បត្តិវប្បធម៌អោយបានគង់វង្សទាំងអស់គ្នា។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ រំលឹកអំពីសមិទ្ធផលកម្ពុជា ដែលមានប្រាសាទ និងកេរ្ត៍តំណែលផ្សេងទៀត ដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកពេលកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំជាបន្តបន្ទាប់។
សម្តេចធិបតីបានប្រសាសន៍លើកឡើងថា ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ នាពេលនេះ បង្ហាញពីបញ្ញាញាណដូនតាខ្មែរ ដែលបានបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ បានដឹងអំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។
នាឱកាសនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបានសន្សល់ទុក ដើម្បីជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។ សម្ដេចក៏បានថ្លែងនូវការកោតសរសើរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ៕