ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប នឹង​លោក​ជំទាវ ស​ម៉ា​លីដា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​» នៅមុខ​ក្លោងទ្វា​សាលាខេត្ត​កែប​​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប នឹង​លោក​ជំទាវ ស​ម៉ា​លីដា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​»

​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប នឹង​លោក​ជំទាវ ស​ម៉ា​លីដា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​» នៅមុខ​ក្លោងទ្វា​សាលាខេត្ត​កែប ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២៣ ព្រឹក​នេះ ដែល​មាន​អ្នកចូលរួម​សរុប ១,២៨៨ អង្គ​/​នាក់​។​

​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួមមាន​៖ គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ឃុំ សង្កាត់ ព្រមទាំង​អំពាវនាវ​ដល់​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់​រូប រួមគ្នា​រៀបចំ ទូង​ស្គរ វាយ​គង គោះ​ត្រដោក និង​ទះ​ប៉ោ​ត តាម​គ្រប់​មធ្យោបាយ​ដែលមាន នៅវេលា​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ ស្ថាប័ន អង្គភាព វត្ត​អារាម ទាំង​២៥ រាជធានី​-​ខេត្ត ឱ្យបាន​កុះករ ខ្ញៀវ​ខ្ញារ ប្រកបដោយ​ទឹកចិត្ត​មោទនៈ និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​សូម​រំលឹក​ថា​៖ រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​របស់​អង្គការ​យូណេស្កូ នា​ល្ងាច​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​ក្នុង​ការចុះ​រមណីយដ្ឋាន ប្រាសាទ​កោះ​កេរ​នេះ បាន​យោង​ទៅលើ​គុណ​តម្លៃ​ដូចជា ស្នាដៃ​រួមបញ្ចូល​គ្នា​រវាង​លក្ខណៈ​ភូមិសាស្ត្រ និង​រចនាសម្ព័ន​ថ្មី​មួយ ដែល​បាន​រំ​លេចចេញ​ជា​ក្រុង​មួយ​ច្បាស់លាស់ ម្យ៉ាងទៀត រចនាសម្ព័ន​នៃ​ប្រព័ន្ធ​ទឹក បាន​បន្ត​បម្រើ​នូវ​ការប្រើប្រាស់​របស់​អ្នកស្រុក​ពី​សម័យ​បុរាណ​មកដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ចាត់ទុកថា​៖ នេះ​ជា​ព្រឹត្តិការណ៏​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត និង​ជា​មោទកភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក អង្គការ​យូណេស្កូ ក្នុង​សម័យប្រជុំ​លើក​ទី​៤៥ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត បានសម្រេច​បញ្ចូលរ​មណី​យដ្ឋា​ន​ប្រាសាទកោះកេរ របស់​ខ្មែរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​តម្លៃ​លេចធ្លោ​ជា​សកល​ដែល​ចាំបាច់​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​បង្ហាញ​អោយ​ជនរួមជាតិ និង​អន្តរជាតិ​បានឃើញ​ថា​ប្រទេស​កម្ពុជា សម្បូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ​ជាច្រើន និង​ជា​ប្រទេស​អច្ឆរិយៈ​ដ៏​អស្ចារ្យ​មួយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *