(រតនគិរី)៖ ស្របពេលមេឃភ្លៀងគ្មានឈប់ឈរ ផ្លូវលំ១ខ្សែ នៅស្រុកលំផាត់ ខេត្តរតនគិរី បានរងការខូចខាតខ្ទេចខ្ចី បណ្ដាលឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ ជួបការលំបាកជាខ្លាំង រអ៊ូរទាំគ្រប់ៗគ្នា។
សូមជម្រាបថាៈ ផ្លូវ១ខ្សែដែលកំពុងរងការខូចខាតនោះ ជាប្រភេទផ្លូវលំក្រាលគ្រួសក្រហម ប្រវែង១៩គីឡូម៉ែត្រតភ្ជាប់ពីរមណីដ្ឋាន បឹងយក្សឡោម ឆ្ពោះទៅកាន់ តំបន់រមណីយដ្ឋានទឹកធ្លាក់អូរសុិនឡែរ៍(ជំរុំបីស្រុក)ស្ថិតក្នុងភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ជាគម្រោងរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទើបនិងសាងសង់ នៅឆ្នាំ២០១០ ចំណាយថវិការបស់រាជរដ្ឋាភិបាលជប៉ុន-អាស៊ាន អស់សរុបចំនួន៤៧៥.០០០ដុល្លារ។
(នេះបើយោងតាមផ្លាកឈ្មោះ)
សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ផ្លូវនេះជាគម្រោងផ្លូវក្រាលកៅស៊ូ ដើម្បីឱ្យមានភាពរឹងមាំយូរអង្វែង ប៉ុន្ដែពេលចុះធ្វើជាក់ស្ដែងៈ កាលពីឆ្នាំ២០១០ បែរជាក្រាលគ្រួសក្រហមទៅវិញ!។
លុះធ្វើរួចរាល់រយៈពេល១ឆ្នាំ ពោលគឺនៅឆ្នាំ២០១២ ខាងក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ផ្លូវ១ខ្សែនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងថែទាំ របស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដរតនគិរី.!។
យ៉ាងណាក្ដី ផ្លូវ១ខ្សែខាងលើ បានរងការខូចខាតខ្ទេចខ្ចី ក្នុងសភាពបែកផុកល្បាប់ជង្ហុកជ្រៅៗ ហូរច្រោះស្ទើរគ្រប់កន្លែង..!។ បង្កការលំបាកដល់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរ ដោយជាប់.កង់.ម៉ូតូ.រថយន្ត.រណេតរណូតលើដងផ្លូវ បណ្ដាលឱ្យយានជំនិះឆាប់ខូច ស្របពេលមេឃភ្លៀងគ្មានឈប់ឈរ..!។
ជុំវិញបញ្ហានេះ នៅល្ងាចទី១៦.០៩.២០២៣«អង្គភាពសារព័ត៌មានយើង»បានព្យាយាមសុំការបកស្រាយ ពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី ប៉ុន្តែមិនមានការឆ្លើយតបឡើយ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល!។
យ៉ាងណាក៏ដោយ ពលរដ្ឋសូមស្នើយ៉ាងទទូច ដល់ថ្នាក់ដឹកនាំ ខេត្តរតនគិរី ក៏ដូចជាក្រសួងពាក់ព័ន្ធ មេត្តាជួយជួសជុលផ្លូវលំ១ខ្សែខាងលើ ឱ្យទាល់សភាពការណ៍។
ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែង និងកាត់បន្ថយការលំបាក របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរទូទៅ៕