ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។
ពលរដ្ឋម្នាក់មានឈ្មោះថា” ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្ត សៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារ ដើម្បីយកប្រាក់មកទិញរថយន្តស៊ីឈ្នួលដឹកទំនិញ អស់រយៈពេលបីខែកន្លងមកហើយ ដោយបានបង់លុយ ជូនលោកគយចល័យតំបន់ប្រាំ ក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀល ជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹង ជជាមូលហេតុអ្វី កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងមួយរសៀល ស្រាប់តែក្រុមគយចល័តតំបន់ប្រាំ ដែលមានស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកចាប់រថយន្តដឹកទំនិញ របស់គាត់យកទៅគៀបចម្រិតទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ ធ្វើឱ្យម្ចាស់រថយន្ត មានការឈឺ ចាប់និងចង់ចងកសម្រាប់ខ្លួន។
ម្ចាស់រថយន្តបានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅ តែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោកបានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។
តែការចចារគ្នាមិនទាន់បានលទ្ធផលផង ខាងគយក៏បញ្ជូនរថយន្តរបស់លោកទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមេគយចល័តតំបន់ ៥ បានទេដោយសារមិនមែនលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយជូន រាល់ម៉ោងធ្វើការប្រសិនបើមានប្រតិកម្មអ្វីមួយកើតឡើង។