(រតនគិរី)៖គេសង្កេតឃើញមានទីតាំងបើកល្បែងស៊ីសងជាច្រើនកន្លែងក្នុងក្រុងបានលុងដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធផង។
ជុំវិញបញ្ហានេះអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងបានថ្លែងប្រាប់ភ្នាក់ងារសាពត៏មានយើងប្រចាំខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣យ៉ាងខ្លីថានឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែងស៊ីសងទាំអស់។លោកថាករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបានលុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។
បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ឆ្នោតវៀតណាម,ភ្នាល់បាល់ទាត់,ឡូតូ៥លេខ,យូគី,តាមអនឡាញអាប៉ោងតាមអនឡាញ,មាន់ជល់ក្នុងទូរទស្សន៍អនឡាញប្រមាណជាង១០០កន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ,ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ក្នុងក្រុងបានលុងដែលបណ្តាលឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ,ចោរលួច,ចោរឆក់ និងអំពើហឹង្សាក្នុងក្រុមគ្រួសាយ៉ាងធ្ងន់ធ្ងរ។
បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែល វក់ វី នឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក-ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែងខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណីកន្លងមក។
ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំណូមពអោយការសែតជួយចុះផ្សាយបំណងជួនដំណឹងដល់ថ្នាក់លើបានដឹងផងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ ៕