ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

បន្ទាប់ពី​បាន​បំពេញការងារ​អស់​រយៈពេល ៣០ ឆ្នាំ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ចាកចេញ​ពី​ក្រសួង​ព័ត៌មាន ដោយ​បន្សល់​នូវ​ក្តីស្រឡាញ់ និង​ក្តី​អាឡោះអាល័យ​ពី​មន្ត្រី និង និង​អ្នកសារព័ត៌មាន​ទូទៅ​

ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា​នេះ បាន​ចាកចេញ​ពី​ក្រសួង​ព័ត៌មាន ដែល​ឯកឧត្តម បាន​បំពេញ​ការងារ​អស់​រយៈពេល ៣០​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩៣ ជា​រដ្ឋលេខាធិការ រហូតដល់​ឡើង​ជា​រដ្ឋមន្ត្រី នៅ​ឆ្នាំ​២០០៤​។ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បានបង្ហាញ​ក្តីស្រឡាញ់ និង​អាឡោះអាល័យ​យ៉ាងខ្លាំង ចំពោះ​ការចាកចេញ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ កើត​នៅ​ថៃ្ង​ទី​១៣ ខែ​កញ្ញា ឆ្នាំ​១៩៥១ កាល​ពី​កុមារភាព បាន​រៀន​នៅ​សាលាបឋមសិក្សា​មជ្ឈឹម ក្នុង​ខេត្ត​បាត់ដំបង​។ បន្ទាប់​មក​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បន្ត​ការសិក្សា នៅ​សាលាបឋមសិក្សា ពៅ​អ៊ុំ ក្នុង​ក្រុង​ភ្នំពេញ​។​ប្រវត្តិរូប​សង្ខេប ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន បង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ចប់​ការសិក្សា នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ហើយក៏​ជា​សិស្ស​មន្ត្រីជាន់ខ្ពស់ ខាង​ការទូត​នៃ​សាលា​ជាតិ​រដ្ឋបាល ជំនាន់​ទី​ពីរ​។​

​ចំណែក​ការងារ​ក្នុង​នីតិប្រតិបត្តិ ក៏​បាន​បង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ ជា​និពន្ធ​នាយក​កាសែត​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០​។ លោក ក៏​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣​។ លោក ខៀវ កាញារីទ្ធ ជា​ប្រធាន​ក្រុម​លេខាធិការ​របស់​រដ្ឋ​កម្ពុជា នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ជាតិ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣​។​នៅក្នុង​ការងារ​នីតិប្បញ្ញត្តិ ឯកឧត្តម ខៀវ កាញារីទ្ធ ជា​តំណាងរាស្ត្រ ប្រចាំ​ខេត្ត​កណ្តាល ជា​តំណាងរាស្ត្រ ប្រចាំ​រាជធានី​ភ្នំពេញ និង​ជា​តំណាងរាស្ត្រ ប្រចាំ​ខេត្ត​កំពង់ចាម​។​

​នៅ​ពេល​ប្រទេស​កម្ពុជា​យើង រៀបចំ​ការបោះឆ្នោត ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​កាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០០៤ ដោយ​ឃើញ​ថា​នៅក្នុង​ឆ្នាំ​២០០៤ មកដល់​បច្ចុប្បន្ន ឯកឧត្តម ខៀវ កាញារីទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

​អ្នកកាសែត​ជើងចាស់ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​បាន​សរសេរ​សៀវភៅ និង​បាន​ចេញផ្សាយ​ជាច្រើន​រួច​មក​ហើយ រួមមាន​ដូចជា​៖ ញញឹម​ចុងក្រោយ ឆ្ងាយ​ហួស​ពី​ជើង​មេឃ (​បកប្រែ​) អប្សរា​នៃ​អង្គរ (​បកប្រែ​) អ្នក​ដែល​ឃ្លាតឆ្ងាយ ការ​ហិនហោច​ព្រៃឈើ (​បកប្រែ​) និង​សៀវភៅ អគ្គ​មហាសេនា (​បកប្រែ​)​។​

​បន្ទាប់​ពី​ចាកចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅក្នុង​នីតិកាល​ទី​៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​មាន​វ័យ ៧២​ឆ្នាំ នឹង​ទៅ​ធ្វើការ​នៅ​រដ្ឋសភា ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្ត​កំពង់ចាម របស់​គណបក្ស​ប្រជាជន​ក​ម្ពជា​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *