ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

លោកស្រី ព្រែក តុលា អតីត​ប្រធាន​ច្រកចេញ ចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង អត្ត​រាគ​មន៍​ផ្តល់​ភាពយុត្តិធម៌ បន្ទាប់​ចៅហ្វាយស្រុក​ដកតំណែង

ភ្នំពេញ​៖ លោកស្រី ព្រែក តុលា ជា​អតីត​ប្រធាន​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត បាន​ស្នើ​សុំ​ជួយ​អត្ត​រាគ​មន៍ និង​ស្វែងរក​យុត្តិធម៌​ជួន​ដល់​គាត់ បន្ទាប់​ពី​អភិបាលស្រុក​ដកដំណែង​គាត់​ចេញពី​ប្រធាន​ច្រក​ដោយ​គ្មាន​មូលហេតុ និង​កំហុសឆ្គង​អ្វី​ទាំងអស់​។

​នេះ​បើ​តាម​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Tola Prek ដែល​បាន​ចូល Comment ក្នុង​ហ្វេ​សប៊ុក​ផេក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។

​លោកស្រី ព្រែក តុលា ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត ជា​អតីត​ប្រធាន​ច្រកចេញចូល​តែមួយ មានរឿង​តូចចិត្ត ស្អិត​ទ្រូង​មិន​អស់ចិត្ត ទើប​ជម្រាប​ជូ​ប​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មេត្តា​ផ្តល់​យុត្តិធម៌​ឱ្យ​បែបនេះ​។

​ខាងក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ទាំងស្រុង​ដែល​លោកស្រី ព្រែក តុលា សរសេរ​សុំ​ការអន្តរាគមន៍​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៖

​សម្តេច​អ៊ុំ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​.! នាង​ខ្ញុំ​ឈ្មោះ ព្រែក តុលា ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត នាង​ខ្ញុំ​មាន​រឿង​ដែល​មិន​អស់ចិត្ត​សូម​សម្តេច​មេត្តា​ផ្តល់​យុត្តិធម៌​ឱ្យ​នាង​ខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​។

​លោកស្រី ព្រែក តុលា បាន​សរសេរ​ទៀត​ថា «​នាង​ខ្ញុំ​ត្រូវបាន​លោក​អភិបាលស្រុក (​លោក មួង នឿន​) បោះឆ្នោត​ជ្រើសរើស​ជាប់​ជា​ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស នៅ​ចុងឆ្នាំ​2020»​។

​សោ​ក​ស្រី​បាន​សេរ​ទៀតថា «​ពាក់កណ្តាល​ឆ្នាំ​2021 លោក មួង នឿន ក៏​ត្រូវបាន​ផ្លាស់ប្តូ​ការងារ​ទៅ​កាន់​នៅ​ស្រុក​អង្គរជ័យ ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក ស៊ីវ ផេង ជា​អភិបាលស្រុក​ថ្មី​វិញ នៅពេលដែល​លោក ស៊ីវ ផេង មក​កាន់​ការងារ​នៅ​ស្រុក​បន្ទាយមាស លោក​បាន​កំពុងតែ​រៀបចំ​របៀបរបប​ការងារ នៅ​ការិយាល័យ​ច្រក​ឱ្យ​មាន​ដំណើរការ​ល្អ ទើបតែ​កាន់ដំណែង​បាន 3​ខែ ស្រាប់តែ​លោក ស៊ីវ ផេង ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង​ជា​អភិបាលរង​ខេត្ត ហើយ​ជំនួស​ដោយ​លោក នូរ ច័ន្ទ​ដា ជាភិ​បាល​ស្រុក​វិញ​»​។

​លោកស្រី ព្រែក តុលា ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស បាន​សរសេរ​ជម្រាបជូន សម្តេច​ក្រឡាហោម ស ខេង បន្ថែមទៀតថា «​នាង​ខ្ញុំ​សូម​គោរព​ជម្រាបជូន​សម្តេច​ថា លោក នូរ ច័ន្ទ​ដា ចូល​មក​ធ្វើ​អភិបាលស្រុក​ភ្លាម ក៏​ដក​នាង​ខ្ញុំ​ចេញពី​ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ភ្លាម ដោយ​គ្មាន​ការណែនាំ រឺប្រាប់​ពី​មូលហេតុ​អ្វី​ទាំងអស់ ទើប​នាង​ខ្ញុំ​មិន​អស់ចិត្ត ដែល​នៅ​សុខៗ​គាត់​ដក​តួនាទី​នាង​ខ្ញុំ​ដោយ​គ្មាន​នីតិវិធី​រដ្ឋបាល​សូម្បី​បន្តិច ក្នុង​នាម​គាត់​ជា​ថ្នាក់ដឹកនាំ​មួយរូប មិន​គួរ​ធ្វើ​អ្វី​អាង​តែ​សិទ្ធ​អំណាច​បែបនេះ​សោះ​»​។

​លោកស្រី ព្រែក តុលា ជា​អតីត​ប្រធាន​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស បាន​សរសេរ​បញ្ជាក់​ចុងក្រោយ​ថា «​សូម​សម្តេច​មេត្តា​ផ្តល់​ភាពយុត្តិធម៌​ចំពោះ​នាង​ខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​»​។

​ពាក់ព័ន្ធ​ករណី​លោកស្រី ព្រែក តុលា ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត ជា​អតីត​ប្រធាន​ច្រកចេញចូល​តែមួយ ស្នើសុំ​ការអន្តរាគមន៍​ចូល​ហ្វេ​សប៊ុក​សម្តេច​ក្រឡាហោម ស ខេង កើត​ទុក​មិន​សុខចិត្ត​ករណី​ដកតំណែង​ដោយ​គ្មាន​មូលហេតុ​នេះ អង្គភាព​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក នូរ ច័ន្ទ​ដា អភិបាល​ស្រុក​បន្ទាយមាស​បាន​នៅឡើយ​ទេ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *