ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម អញ្ជើញ​សម្ពោធ​ស្នាក់ការ​គណបក្ស​ភូមិ និង​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លេង​

​បាត់ដំបង​៖ ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ព្រមទាំង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្នាក់ការ​គណបក្ស​ភូមិ​បឹងអារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ក្រោម​វត្តមាន​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​អំពិល​ប្រាំ​ដើម និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ភូមិ​បឹង​អារក្ស ក្រុមការងារ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ឯកឧត្តម រាជ សុភ​ទ្ទ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ប​វេល ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​អំពិល​ប្រាំ​ដើម និង​ក្រុមការងារ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ និង​សមាជិក សមាជិកា​ជាច្រើនរូប​ទៀត​។​

​លោក​មេ​ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម បាន​ឡើង​មានមតិ​ស្វាគមន៍​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន និង​ធ្វើ​របាយការណ៍​អំពី​ការរីកចម្រើន​នៅក្នុង​មូលដ្ឋាន​ភូមិ​បឹង​អារក្ស​ទាំងមូល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​មេភូមិ​បាន​បន្តទៀតថា ស្នាក់ការ​គណបក្ស​ភូមិ​នេះ ត្រូវបាន​សាងសង់​ឡើង​តាម​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ សម្រាប់​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ក្រោម​ការផ្តួចផ្តើម​គំនិត និង​ជួយ​ជ្រោមជ្រែង​ទាំងស្រុង របស់​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ និង​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ភូមិ​បឹង​អារក្ស​ផ្ទាល់​តែម្តង​។​

​លោក​មេ​ភូមិ​បឹង​អារក្ស បាន​បន្ថែម ទីស្នាក់ការ​គណបក្ស​ដែល​ក្រុម​ការងារ​បាន​កសាងឡើង​នេះ សម្រាប់​ជា​ប្រយោជន៍​ឲ្យ​ប្រជាប្រពលរដ្ឋក្នុង​ស​ហគ​ម​ប្រើប្រាស់​តាម​ភាពចាំបាច់ និង​ជាក់ស្តែង ដូច​ជា​កម្ម​បុណ្យទាន ការជួប​កម្មវិធី​ផ្សេងៗ និង​ជា​កន្លែង​សម្រាប់​អ្នកធ្វើ​ដំណើរ​ជិត​ឆ្ងាយ​អាច​ចូល​ជ្រក ឬ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ភូមិ​បឹង​អារក្ស បាន​ថ្លែងថា ដោយ​មើលឃើញ​ព​អំពី​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សហគម​យើង​នេះ ក្រុម​ការងារ​ក្រោម​ការដឹកនាំ​ផ្ទាល់​ឯកឧត្តម រាជ សុភ​ទ្ទ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​អំពិល​ប្រាំ​ដើម ក្រុម​ការងារ​បាន​យកចិត្តទុកដាក់​ដោះ​ជួន​បងប្អូន​តាម​ភាពជាក់ស្តែង​។

​ឯកឧត្តម​បណ្ឌិត បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​រំដោះ​ប្រទេស​ជាតិ​ពី​ភ្នក់ភ្លើងសង្គ្រាម​ក្រោម​នយោបាយ “​ឈ្នះ​-​ឈ្នះ​” និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេស​ពី​បាទដៃ​ទទេ​រហូត​ឈានដល់​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​រក្សា និង​ការពារ​សុខសន្តិភាព​ជួន​ប្រជាពលេដ្ឋ ឲ្យមាន​ឱកាស​រកស៊ី​ទទួល​ទាប និង​ប្រកប​កិច្ចការងារ​គ្រប់បែប​យ៉ាង​តាម​តម្រូវការ​រៀងៗ​ខ្លួន​។​

​នា​ឱកាស​នោះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ត្រៀម​នូវ​ឯកសារ​ពាក់ព័ន្ធ ដូចជា អត្ត​សញ្ញា​បណ្ណ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា និង​សូម​គ្រប់​តួអង្គ​រួមគ្នា​ធ្វើឱ្យ​ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​។​

​ជា​ចុងបញ្ចប់ ក្រុម​ការងារ​បាន​រៀបចំ​រៀបចំ​អាហារ​សាមគ្គី​ក្រោម​ម្លប់​សន្តិភាព រាំ​លេង​កំសាន្ត​អម​ដោយ​ភ្លេង​ឆៃយ៉ាំ​យ៉ាង​សប្បាយរីករាយ​ក្រៃ​លេង​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *