(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជី ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈយុទ្ធនាការឃោសនាកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ និងសប្បាយរីករាយ។
តាមរយៈបណ្តាញ Twitter សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ»។
សម្តេចបានបន្តថា៖ «ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា» ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នឹងប្រពឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដា ដោយមានគណបក្ស ចំនួន ១៨ចូលរួម ៕