ថ្ងៃ​ចន្ទ, ខែ​វិច្ឆិកា 25, 2024

ព័ត៌មានជាតិ

អភិបាលខេត្ត​កែប​ដាក់​៣​ចំណុច ឲ្យ​មន្ត្រី​សុរិយោដី​យក​ទៅ​អនុវត្តន៍​មុន​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​នៅ​ភូមិ​ចំការ​បី​

កែប​៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​៣​ចំណុច សម្រាប់​ក្រុម​ការងារ​បច្ចេកទេស​យ​ក​ទៅ​អនុវត្តន៍​ក្នុង​ដំណើរការ ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចំការ​បី ទី​១-​មិន​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដោយ​គ្មាន​ឯកសារ​បញ្ជាក់បាន​នោះទេ ២-​ដីព្រៃ​លិច​ទឹក ដី​គម្រប​ព្រៃឈើ​មិន​អាច​វាស់វែង​បានទេ ៣-​ក្នុងការ​វាស់វែង​ដី​ត្រូវ​ទុក​ផ្លូវ​ចាប់ពី​៨​ម៉ែត្រ​ឡើងទៅ​។

​ឯកឧត្តម​បណ្ឌិត លើកឡើង​ដូចនេះ​ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្ថិត នៅក្នុង​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បញ្ជាក់ថា ក្រោយ​ពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាលដី នឹង​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការកាន់កាប់​ប្រើប្រាស់ អាស្រ័យ​ផល មិន​ត្រឹមតែ​ប៉ុណ្ណោះ​បណ្ណ​កម្មសិទ្ធិ​នេះ គឺជា​ឯកសា​រ​គត្តិយុត្តស​ម្រាប់​ជា​ការសំអាង នៅពេល​មាន​បញ្ហា​ផ្សេងៗ​កើតឡើង បញ្ជាក់​ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។​

​ក្នុងនោះ ឯកឧត្តម​បាន​បញ្ជាក់​ធ្ងន់​ដែរ​ថា បើ​មន្ត្រី​សុរិយោដី​មួយណា ដែល​ទាមទារ​លុយកាក់ ដើម្បី​ចុះ​វាស់វែង​ដីធ្លី​ជូន​បងប្អូន ត្រូវ​រាយការណ៍​ជាបន្ទាន់​មកកាន់​អាជ្ញាធរ ឬ​មក​កាន់​លោក​ផ្ទាល់ ដើម្បី​មាន​វិធានការ​ជាមួយ​មន្ត្រី​រូបនោះ​។​

​លោក ឈុំ ម៉ា​នី ប្រធានស្តីទី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កែប មាន​របាយការណ៍​ថា ការអនុវត្ត​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ របស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត សរុប​បាន​ចំនួន​១៨​ភូមិ ចែក​ប័ណ្ណកម្មសិទ្ធិ​បាន​១៣​ភូមិ ៤​ភូមិ ទៀត​រៀបចំ​បិទ​ផ្សាយ និង​០១​ភូមិ គឺ​ភូមិ​ចំការ​បី​កំពុង​ប្រកាស​តំបន់​វិនិច្ឆ័យ​ដែល​ជា​ភូមិ​ចុងក្រោយ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *