(កំពង់ចាម) ៖ ប្រភពមួយបាន អោយដឹងថា លោក ហេម ច័ន្ទមករា ថៅ កែគ្រឿងចក្រ នៅស្រុកបាធាយ ដែលទទួលបានសិទ្ធក្នុងការ ឈូសឆាយកាយ”ដីបឹងមេទឹកក្រោល”ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ ចាម ដើម្បីដឹកជញ្ជូនអាចម៍ដី មកធ្វើអាជីវកម្មនោះ បានធ្វើការព្រមាន ដល់អ្នកសារព័ត៌មាន «ដើមរាំង» អោយសូមទោស! និងព្រមានប្ដឹងអង្គភាពនៃគេហទំព័រ«ដើមរាំង» ដោយចោទថា”ចុះផ្សាយពីបទញុះ ញង់”។
នេះបើយោងតាមលិខិត ជូនដំណឹង របស់លោក មេធាវី សួស ព័រ អត្ត លេខ១០៣៣ ជាសមាជិកមេធាវី នៃក្រុមមេធាវី ហ្គ្រេន៍ ចុះកាលបរិច្ឆេ ទ នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២ ៣ ដែលទើបបញ្ជូនមកដល់« អង្គ ភាព ដើមរាំង»នៅល្ងាចទី០៥ ខែ កក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ជាការឆ្លើយតប ទៅនិងសារព្រមាននេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»តំណាងឱ្យអង្គភាពនៃគេហទំព័រ«ដើមរាំង»នៅព្រឹកទី០៦.០៧.២០២៣ បានជូនដំណឹងៈ ទៅកាន់លោកមេធាវី សួស ព័រ វិញថាៈ អង្គភាព«ដើមរាំង» តាំង ពីកន្លងមក រហូតមកដល់បច្ចុប្បន្នៈ គឺធ្វើការផ្សព្វផ្សាយ ទៅតាមក្រមសី លធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ គោរព ច្បាប់ស្ដីពី របបសារព័ត៌មាន។
ក្នុងន័យនេះ«ដើមរាំង»ក៏បានបញ្ជា ក់ជូន លោកមេធាវី សួស ព័រ ចំនួន ២ចំណុច ដូចខាងក្រោម៖
១- ចំពោះការផ្សាយថាៈ លោកអភិ បាលខេត្តកំពង់ចាម ជាអ្នកអនុញ្ញា ត ឱ្យឈ្មួញឈូសឆាយកាយ”ដីបឹងមេទឹកក្រោល”ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធា យ ខេត្តកំព ង់ចាម ដើម្បីដឹកជញ្ជូនអាចម៍ដី លក់ធ្វើអាជីវកម្មនោះ។
គឺជាការលើកឡើង របស់លោក ផេន សុផល អភិបាលស្រុក បាធាយ ក្នុងពេលផ្ដល់បទសម្ភាសន៍ និងមាន ហត្ថលេខា អនុញ្ញាតជាក់ស្ដែងៈ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ចំពោះការដឹកអាចម៍ដី មកចាក់ តាមដីឡូត៍ ឬឯកជន ជាការលើកឡើង នឹងទទួលស្គាល់ពីសំណាក់លោក ហេម ច័ន្ទមករា ម្ចាស់គ្រឿងចក្រ ។
២- ក្នុងខ្លឹមសារនៃអត្ថបទ រួមនិងឃ្លីបវីដេអូ ដែល«ដើមរាំង»ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២៣ អង្គភាពយើងខ្ញុំ ផ្សាយទៅតាមប្រភពជាក់ស្ដែង និងធ្វើបទសម្ភាស ន៍គ្រប់ជ្រុងជ្រោយ តាមវិជ្ជាជីវៈ។
«ដើមរាំង»«ពុំបានធ្វើការសន្និដ្ឋានវិនិច្ឆ័យ ឬចោទប្រកាន់ថាៈ ការកាយ”ដីបឹងមេទឹកក្រោល”នោះខុសច្បាប់ ឬក៏ត្រូវច្បាប់នោះឡើយ»។
ហើយរាល់ការផ្សព្វផ្សាយ របស់អង្គភាព «ដើមរាំង»គឺមិនមែនជាការញុះញង់ ឬលាបពណ៌ ទៅលើបុគ្គល អង្គភាពរដ្ឋ អង្គភាពឯកជន ឬពលរដ្ឋណាម្នាក់ឡើយ ការចុះខ្សែនេះដើម្បី រិះគន់ក្នុងនាមស្ថាបនា ។