កំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង អនុប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងស្រុកកោះសូទិន ជាប្រធានក្រុមការងារចុះពង្រឹងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ធ ប្រធានក្រុមការងារចុះពង្រឹងស្រុកកោះសូទិន បានចុះបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតខម្រាប់និតិកាលទី៧ ដោយមានអ្នកគាំទ្រចូលរួមរាប់ពាន់នាក់ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣ នេះ។
ពិធីបើកយុទ្ធនាការឃោសនារកសសម្លេងឆ្នោតរបស់ក្រុមការងារចុះពង្រឹងស្រុកកោះសូទិន បានរៀបចំជួបគ្នា នៅបរិវេនវត្តពោធិ៍វង្ស ហៅវត្តជីនិច ឃុំស្នាព្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទស្សនា និងស្តាប់ការផ្សាយបន្តផ្ទាល់នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្សាយចេញពីកោះពេជ្រ ដែលមានការចូលរួមពីប្រធានគណបក្សស្រុក ,ប្រធាន អនុប្រធានក្រុមការងារចុះពង្រឹងស្រុកកោះសូទិន ,ប្រធាន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានតាមភូមិទាំង ០៩ ,ក្រុមកាងារសាខាបក្សភូមិ ,យុវជន និងសមាជិកសមាជិការ ប្រមាណ ជាជាង ៤ពាន់ មធ្យោបាយមានម៉ូតូ រថយន្ត ម៉ូតូរាប់រយគ្រឿង។
បន្ទាប់ពីសមាជិក សមាជិការជួបជុំគ្នា ដើម្បីស្តាប់ការផ្សាយបន្តផ្ទាល់នូវប្រសាសន៍ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាអានដោយសម្តេចតេជោ ហ៊ុន សែនចប់ក្បួនដង្ហែឃោសនារកសម្លេងឆ្នោតបានចេញដំណើរពីបរិវេនវត្តពោធិ៍វង្ស ហៅវត្តជីនិច ឆ្ពោះទៅតាមគោលដៅឃុំ និងភូមិរៀងៗខ្លួន។
នាឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង បានរៀបចំអាហារសាគ្គីក្រោមម្លប់សន្តិភាព ជាមួយក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង សមាជិក សមាជិការ នៅស្នាក់ការណ៍គណបក្សឃុំក្រោមភាពស្និតស្នាល និងមានឱជារស់ដ៏ឆ្ងាញ់ពិសារផងដែរ។
ដោយឡែកឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ ឃុំមហាខ្ញូង បានជួបជុំជាសមាជិកសមាជិការសាខាបក្សភូមិ ដើម្បីបង្ហាញអំពីគោលនយោបាយសំខាន់របស់គណបក្សឱកាន់តែច្បាស់លាស់ ដើម្បីបន្តផ្សាព្វផ្សាយជ្រួលជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចែកជូននូវប្រេងខ្យល់ដល់សមាជិកភូមិចំនួន ៥១៣ប្រអប់ គឺជាការឧប្ថម្ភដោយផ្ទាល់របស់ឯកឧត្តម លី វ៉ាន់ហុង អនុប្រធានការងារចុះជួយស្រុកកោះសូទិន ជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូងតែម្តង។
សូមជម្រាបថា គ.ជ.ប កំណត់ឲ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែងឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានរយៈពេល ២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយបិតបញ្ចប់ការឃោសនា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងត្រៀមខ្លួនបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ចំពោះយុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខ សារធារណៈ ពីសំណាក់កងកម្លាំងសន្តិសុខ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាឲ្យដំណើរការឃោសនារកសំឡេងឆ្នោត របស់គណបក្ស ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕