ថ្ងៃ​ចន្ទ, ខែ​វិច្ឆិកា 25, 2024

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំ​សមាជិក សមាជិកា​បក្ស ១៥០០០​នាក់ ហែ​ក្បួន​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ខេត្ត​កំពត​

​ខេត្ត​កំពត ៖ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​កំពត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ ១៥០០ ០ នាក់ ជួបជុំ​នៅ​រង្វង់​មូល​ធុរេន នៃ​ក្រុង​កំពត​។​

​តាម​ការគ្រោងទុក ដង្ហែ​ក្បួន​ព្យុះ​ហ​យាត្រា​ឃោសនា​រក​សំឡេងឆ្នោត​នា​ថ្ងៃនេះ សម្រាប់​ខេត្ត​កំពត គឺ​ជួបជុំ​សមាជិក សមាជិកា នៅ​ពហុ​កីឡដ្ឋាន​-​រង្វង់​មូល​ទុរេន ទី​រួម​ខេត្ត​កំពត​។ ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេងឆ្នោត បាន​ធ្វើឡើង​ទៅ​តាម​ក្រុង​ស្រុក​ទាំង​៩ នៃ​ខេត្ត​កំពត​។​
​តាម​ការគ្រោងទុក ដង្ហែ​ក្បួន​ព្យុះ​ហ​យាត្រា​ឃោសនា​រក​សំឡេងឆ្នោត​នា​ថ្ងៃនេះ សម្រាប់​ខេត្ត​កំពត គឺ​ជួបជុំ​សមាជិក សមាជិកា នៅ​ពហុ​កីឡដ្ឋាន​-​រង្វង់​មូល​ទុរេន ទី​រួម​ខេត្ត​កំពត​។​

​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេងឆ្នោត បាន​ធ្វើឡើង​ទៅ​តាម​ក្រុង​ស្រុក​ទាំង​៩ នៃ​ខេត្ត​កំពត​។​

​សម្រាប់​ថ្ងៃ​ទី​១​នេះ បាន​ប្រារព្ធ​ធ្វើ​មេ​ទិញ​អនុស្សាវរីយ៍ លើក​ទី​៧២ ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្បួន​ឃោសនា​រុក​សំឡេងឆ្នោត ក្នុងនោះ​មាន​រថយន្ត​ធុន​ធំ ចំនួន ២០០​គ្រឿង​, រថយន្ត​តូច ១៤១០​គ្រឿង​, ម៉ូតូ​កង់​បី ២៧០​គ្រឿង​, ម៉ូតូ ១.៥០០០​គ្រឿង និង​មនុស្ស ចំនួន ៥៦.២៧៩​នាក់​នៅ​ទូទាំង​ខេត្ត​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងថា ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ សរុប​មាន​រយៈពេល​២១​ថ្ងៃ​។​
​គណបក្សនយោបាយ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ គ​.​ជ​.​ប ចំនួន​១៨ មាន​សិទ្ធិ​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត ដោយ​គោរព​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត សេចក្តីណែនាំ ស្តី​ពី​ការឃោសនាបោះឆ្នោត ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​មាន​ការយោគយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ធំ​ជាងគេ បាន​បើក​យុទ្ធនាការ​ឃោសនា នៅ​មជ្ឈមណ្ឌល​ពិ​ព័​រណ៌ និង​សន្និបាត​កោះ​ពេជ្រ ដោយ​មាន​សមាជិក​សរុប​ជាង​៧​ម៉ឺន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *