កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា មាន​ភ្លៀង​លាយឡំ​ជាមួយ​នឹង​ខ្យល់ក​ន្ទ្រា​ក់បាន​បោកបក់ មកលើ​ឃុំ​ចំនួន​៤ របស់​ស្រុក​ទឹកឈូ ខេត្ត​កំពត បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤១១​គ្រួសារ រង​ការ​ខូច​ខាត់​មធ្យម និង​ធ្ងន់ធ្ងរ​។ បន្ទាប់ពី​បាន​ទទួលដំណឹង​ខាងលើ កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន​ទ​ចែកជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ភ្លាមៗ​។​

​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ មិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៤១១​គ្រួសារ​(​រងគ្រោះ​មធ្យម ៤០៩​គ្រួសារ និង​រងគ្រោះ​ធ្ងន់ធ្ងរ​២​គ្រួសារ​) មកពី​ឃុំ​ចំនួន​៤ នៃ​ស្រុក​ទឹកឈូ​។ ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ពោធិ៍ ស្ថិតនៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ក្តី​នឹករឭក​បំផុ​ត ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោល​គឺ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​បង្ក​រ​បង្កើន​ផល​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរ​ឡើង ហើយ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​មេឃ​ភ្លៀង កុំ​ឱ្យ​ក្មេង​តូចៗ​ចេញពីផ្ទះ ហើយ​លុបបំបាត់​ថ្លុក​ជ្រាំ​នៅក្បែរ​ផ្ទះ ត្រូវ​គេង​ក្នុង​មុង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ជា​ពិសេស ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល ការពារ​សមិទ្ធិផល ការពារ​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​អំណោយ​សម្រាប់​គ្រួសារ​រងគ្រោះ​មធ្យម​ចំនួន​៤០៩​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖​អង្ករ​២៥​គីឡូក្រាម ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ មី​១​កេស ឆៃប៉ូវ​ផ្អែម​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល ខណៈ​ដែល​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​២​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ ឆៃប៉ូវ​ផ្អែម​១​កញ្ចប់ កៅស៊ូ​តង់​១​ដុំ និង​ថវិកា​១​លាន​រៀល​។ ក្នុងឱកាស​នោះ​ឯកឧត្តម ក៏​បាន​ប្រគេន​ទេយ្យវត្ថុ និង​បច្ច័យ​ដល់​ព្រះសង្ឃ រួមមាន អង្ករ​៥០​គីឡូក្រាម ទឹកត្រី​២​យួរ ត្រីខ​២០​កំប៉ុង មី​២​កេស ទឹក​សុទ្ធ​២​កេស និង​ថវិកា​៥០​ម៉ឺន​រៀល​ផងដែរ​៕