ខេត្តព្រះវិហារ៖ មានការភ្ញាក់ផ្អើលមួយទៅដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយបាននាំគ្នាមកចោមរោមមើល ក្រោយពីបុរសជាងជួសជុលរថយន្តម្នាក់សង្ស័យបែកថ្នាំ បានយកម៉ូតូ ១គ្រឿងទៅដុតកម្ទេចចោល និងលោតចូលភ្លើងដែលកំពុងរងការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដើម្បីដុតសម្លាប់ខ្លួនឯងយ៉ាងសោកសៅបំផុតនោះ។
ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណជា ៤រសៀល ថ្ងៃទី២៣មិថុនា២០២៣ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចថ្នល់កោង (ដីក្រហម) ស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
អធិការរងនគរបាលស្រុករវៀង លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បុរសដែលដុតម៉ូតូ ១គ្រឿង ប្រភេទឌ្រីមសង់ C125 ស៊េរី២០១៦ ពណ៌ខៀវ ស្លាកលេខ សៀមរាប 1W-3736 ឈ្មោះ អាន ពន្លឺ អាយុ ៣១ឆ្នាំ ជាជាងជួសជុលរថយន្ត មានទីលំនៅភូមិប៉ាដាក ឃុំប៉ាដាក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ បានប្រាប់ឲ្យដឹងទៀតថា នៅក្រោយហេតុការណ៍ដែលបានកើតឡើងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំដោះ ចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកពីមូលហេតុពិត ដែលនាំឲ្យជនរងគ្រោះ សម្រេចចិត្តដុតម៉ូតូ និងដុតសម្លាប់ខ្លួនឯងនាពេលនោះ។
លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ បានបន្តថា ក្រោយការស្រាវជ្រាវនៅកន្លែងកើតហេតុនោះមក កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញថា បុរសរងគ្រោះបានញៀនថ្នាំ (បែកថ្នាំ) ព្រោះបើតាមការឲ្យដឹងពីសាច់ញាត និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ កន្លងមកគេធ្លាប់ឃើញបុរសនេះ បានលួចប្រើប្រាស់នូវសារធាតុញៀន ដោយដើរនិយាយម្នាក់ឯង និងមានការរវើរវាយខុសពីមនុស្សធម្មតា។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ការស្លាប់របស់បុរសជាងជួសជុលរថយន្តរូបនេះ គឺពិតជាបានដុតសម្លាប់ខ្លួនឯងយ៉ាងពិតប្រាកដ។ ហើយនៅក្រោយការធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចនគរបាលជំនាញ បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕