ខេត្តព្រះវិហារ៖ នាយខណ្ឌដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាឲ្យមន្ត្រីផ្នែករវៀង ផ្នែកត្បែងមានជ័យ និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ស្ទាក់ចាប់រថយន្តដឹក ឈើ ដែលត្រាំទឹក ហើយបានបង្កប់ក្រោមឈើផ្ទះចាស់ និងគ្រឿងសង្ហារឹម)៣គ្រឿ ង ក្នុងរយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នា គឺនៅថ្ងៃទី២២-២៣មិថុនា២០២៣) រឹបអូសបានឈើត្រាំទឹករាប់រយសន្លឹក និងគ្រឿងសង្ហារឹម ( តុ កៅអី) ជាច្រើនសម្រាប់ ផងដែរ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកជញ្ជូនផល-អនុផលព្រៃឈើ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ នាំឆ្ពោះចូលទៅកាន់ខេត្តកំពង់ធំ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នាមកនេះ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង កម្លាំងផ្នែករដ្ឋបាលព្រៃត្បែង មាន ជ័យ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បានអនុវត្តតាមការណែនាំរបស់ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ស្ទាក់ចាប់បានរថយន្ត ៣គ្រឿង គឺ ១គ្រឿង ចាប់បាននៅថ្ងៃទី២២មិថុនា២០២៣ ប្រភេទ HIYANDAI ផ្លូវប្រាំ ពណ៌ខៀង ពាក់ស្លាកលេខ កំពង់ធំ 3A-1452 នៅលើដងផ្លូវជាតិលេខ៦២ មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថិច្ចដកហូតបានឈើក្តា និងឈើសន្លឹកត្រាំទឹក រាប់សិបសន្លឹកនាំយកទៅរក្សាទុក ដោយឡែក រថយ ន្ត ២គ្រឿងទៀត បានរងការបង្ក្រាប និងស្ទាក់ចាប់បាន នៅថ្ងៃទី២៣ មិថុនា២០២៣ គឺ ១គ្រឿងប្រភេទ DUMEX ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខម 3538 នៅលើដងផ្លូវជាតិលេខ៦២ នៅមុខផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ស្ថិតក្នុងក្រុងព្រះវិហារ និង ១គ្រឿងទៀត ប្រភេទរថយន្តកូរ៉េ កែច្នៃទ្រុងឃ្លុបបិទជិត ទម្ងន់ ៥តោន ក្បាលស ទ្រុងខៀវ ពាក់ស្លាកលេខ ឌ 0137-ភព3 ដាក់ឈើផ្ទះចាស់ពីលើ និងបង្កប់ឈើក្តាថ្មីត្រាំទឹកពីក្រោម មានចំនួនរាប់រយសន្លឹក ស្ទាក់ចាប់បាននៅជិតសង្កាត់រដ្ឋបាលព្រៃឈើត្បែងមាន ជ័យ ស្ថិតក្នុងព្រះវិហារ ខេត្តព្រះ វិហារ។
ក្រោយការបង្ក្រាប និងរឹបអូបាន រថយន្តទាំង ៣គ្រឿង ១គ្រឿងដែលបង្ក្រាប នៅថ្ងៃទី២២មិថុនា២០២៣ ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុក នៅផ្នែករដ្ឋបាលពរៃឈើរវៀង និង ២គ្រឿងដែលបានបង្ក្រាបនៅថ្ងៃទី២៣មិថុនា២០២៣ ត្រូវបាននាំយកទៅរក្សាទុក នៅសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី នៃច្បាប់៕