ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាសកម្មជនបក្ស និងកម្លាំងទ័ពដ៏មុតស្រួចរបស់ជំរុំទេវតា គឺដាច់ខាតត្រូវចូលរួម និងធ្វើសកម្មភាពដើម្បីឱ្យគណបក្សឈ្នះឆ្នោតលើសលប់ និងឈ្នះដោយបានបេះដូងរបស់ប្រជាជន ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយក្នុងនេះ មានកិច្ចការសំខាន់ ៣ គឺ៖ ទី១. ត្រូវរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, មានឯកសារអត្តសញ្ញាណ និងទៅបោះឆ្នោត, ២. បំប៉នស្មារតីសតិអារម្មណ៍ដោយប្រកាន់ខ្ជាប់គោលការណ៍ដឹកនាំរបស់បក្ស និងយល់ច្បាស់អំពីបុព្វហេតុរបស់បក្ស ហើយផ្សព្វផ្សាយដល់សាច់ញាតិក្រុមគ្រួសារ និងមិត្តភក្តិ និង៣. រៀបចំផែនការសកម្មភាព និងចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។