លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល កំពុង​ឡើង​ធ្វើ​របាយការណ៍​ជំរាបជូន​គណៈអធិបតី​នៅ​ស្រុក​ស្អាង លោក​មាន​សភាព អា​ការៈមិន​ស្រួលខ្លួន ត្រូវបាន ក្រុមការងារ ជាពិសេស​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ជួយ​អន្តរាគមន៍ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ នេះ​បើ​យោងតាម​ប្រកាស ស្តីពី ការប្រគល់​ភារកិច្ច​ជា​អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដែល​សារព័ត៌មាន​ទទួលបាន​នៅ​ព្រលប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣​។

​ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់​ភារកិច្ច​ឱ្យ លោក នូវ​ប៉េង ច័ន្ទ​តារា ជា​អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។​

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង សម្រេច : ប្រគល់​ភារកិច្ច​ឱ្យ លោក នូវ​ប៉េង ច័ន្ទ​តារា ជា​អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ។

​បទ​បញ្ញាត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​ប្រកាស​ខាងលើ ចាត់ទុកជា​និរាករណ៍​។

​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​កណ្តាល ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​សាមីខ្លួន​ដូច​មាន​ឈ្មោះ​ក្នុង​ប្រការ ១​ខាងលើ ត្រូវ​អនុវត្ត​ប្រកាស​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមបញ្ជាក់​ថា កាលពី​៣​ថ្ងៃមុន លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ពេល​កំពុង​ឡើង​ធ្វើ​របាយការណ៍​ជំរាបជូន​គណៈអធិបតី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក​មាន​សភាព អា​ការៈមិន​ស្រួលខ្លួន ក៏​ត្រូវបាន ក្រុមការងារ ជាពិសេស​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ជួយ​អន្តរាគមន៍ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ៕