(​កណ្តាល​) ៖ អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង​ខេត្ដ​កណ្តាល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ដែល​ចំណាយ​ថវិកា​សាង​អស់​ចំនួន​៦៨៩៣៧​ដុល្លារ ត្រូវបាន​កាត់​ខ្សែបូរណ៍​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា​ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត ទ្រី​ភាព ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ​និង​ជា​អនុប្រធានទី​២​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង​ខេត្ត​កណ្តាល​។​

​នៅក្នុង​របាយការណ៍រ​បស់ លោក អ៊ូច សៅ យឿន អភិបាល​នៃ​គណ​អភិបាលស្រុក​កណ្តាលស្ទឹង​បានឲ្យដឹង​ថា​អគារ​ស្នាក់​ការគ​ណប​ក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែករកា​ថ្មី​នេះ​មាន​ទទឹង​១៣​ម៉ែត្រ បណ្តោយ​៣៤​ម៉ែត្រ​ចំណាយ​អស់​ថវិកា​៤៧០៥០​ដុល្លា និង​ផ្លូវ​បេតុង​ចូល​ស្នាក់ការ​និង​លាប​របង​ស្នាក់ការ​គណបក្ស ឃុំ ប្រើប្រាស់​អស់​ថវិកា​១១៥៩៧​ដុល្លា ,​រៀប​ការ៉ូឡា​ចំនួន​១១០០​ម៉ែត្រការ៉េ​អស់​ថវិកា​ចំនួន​៩២៥០ ,​រៀបចំ​ស៊ុំ​ដូង និង​ដើមឈើ ត​បណ្តាញ​ទឹក​ប្រើប្រាស់​អស់​ថវិកា​ចំនួន​១០៤០​ដុល្លា សរុប​ថវិកា​សម្រាប់​ចំណាយ​ទាំងអស់ ចំនួន​៦៨៩៣៧​ដុល្លា​។​

​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត ទ្រី​ភាព​បាន​មានប្រសាសន៍ថា ការសាងសង់​អគារ​ស្នាក់ការ​គណបក្ស​ឃុំ​ព្រែករកា​នាពេលនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ និង​ការរួម​រួប​សាមគ្គី​របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិក​គណបក្ស ព្រមទាំង​ជា​បង្អែក​សម្រាប់​ជាតិ និង​ប្រជាជន​។​

ជាមួយគ្នានេះ ឯកឧត្តម អ្នកឧញ៉ា ទ្រី​ភាព​បានបញ្ជាក់​ថា ក្នុងនាម​គណបក្ស​កាន់អំណាច មាន​ឆន្ទៈ និង​ទិសដៅ​ដឹកនាំ​ប្រទេស​យូរអង្វែង ការរៀបចំ​ឲ្យមាន​ទីស្នា​ក់​ការ​គណបក្ស​ន​ឃុំ​ទាំងអស់នេះ គឺ​មាន​មោទនភាព និង​បង្ហាញ​ពី​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​គណបក្ស​ណា​អាច​មក​ប្រៀបផ្ទឹម​បានឡើយ​។

លើសពីនេះ ក៏​បង្ហាញ​ពី​សាមគ្គីភាព​នៃ​សមាជិក សមាជិកា គណបក្ស សប្បុរសជន និង​ប្រជាពលរដ្ឋ ដែល​ជឿ​ទុកចិត្ត និង​ផ្ដល់​ការគាំទ្រ​ជា​រៀង​រហូត​ជូន សម្ដេច​តេជោ ហ៊ុន សែន និង​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បី​ជូន​គណបក្ស​កម្ពុជា បន្ដ​បំពេញ​កាតព្វកិច្ច​បម្រើប្រជាជន និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម អ្នក​ឧកញ៉ា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិក​គណបក្ស ឃុំ សាខា​បក្ស ក្រុម​បក្ស ក្នុង​ស្រុក​កណ្តាលស្ទឹង​បាន ចុះ​ជួយ​ប្រជាជន ចុះសួរសុខទុក្ខ និង​ដោះស្រាយ​ការលំបាក​នានា រួម​នឹង​កៀរគរ​ធនធាន​ថវិកា​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ភូមិ ឃុំ របស់​ខ្លួន​បាន​យ៉ាង​ល្អ នេះ​គឺជា​ភាពរឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការផ្សាភ្ជាប់​សុខទុក្ខ​របស់​ប្រជាជន ជាមួយ​ក្រុម​ការងា​រគ​ណ​បក្ស​ចុះ​ជួយ​មូលដ្ឋាន​។​

ឯកឧត្តម អ្នកឧកញ៉ា​បាន​បញ្ជាក់ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ប្រជាជន និង​ជាតិ​មាតុភូមិ ហើយ​គ្រប់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព និង​លើក កម្ពស់ សុខមាលភាព ប្រជាពលរដ្ឋ ដែល សម្តេច​តេជោ ហ៊ុន សែន ប្រធាន គណបក្ស តែងតែ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​គ្រប់ កាលៈទេសៈ​នៅ​ទូទាំង​ប្រទេស​។​

នៅក្នុង​ឱកាស​នោះ​ឯកឧត្តម អ្នកឧញ៉ា ទ្រី​ភាព​បាន អំណោយ​សម្ភារៈ​និង​ថវិកា​ចែកជូន​ដល់ គណបក្ស​ស្រុក​និង​ឧត្តម្ភ គណបក្ស ឃុំ​ព្រែករកា នូវ​អង្ករ​១០​តោន ប្រជាពលរដ្ឋ​និង​កម្លាំង​ការពារ​ន​នូវ​ថវិកា​មួយចំនួន​ផង​ដែរ​។​