ខេត្ត​កែប​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កែប លោក ស៊ិន ពិសិដ្ឋ បាន​ចេញ​ដីកា​សម្រេច ដាក់​ជន​ត្រូវ​ចោទ​ចំនួន ៤​នាក់​រួមមាន​៖​ឈ្មោះ ឈឹម រ៉ី ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ​ជាងសំណង់ , ឈ្មោះ បេ វ៉ាន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ , ឈ្មោះ ខូវ ផូង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករសំណង់ , ឈ្មោះ ណា ខុម អាយុ​២៤​ឆ្នាំ មុខរប រ​កសិករ នាក់​ទាំង​៤​មាន​ទីលំនៅ ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់ កន្ទួត​ខាង ជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ពាក់ព័ន្ធ​ការ កាប់​រាន​ដីព្រៃ ឈូសឆាយ​ដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ប្រព្រឹត្ត​នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាល ពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៩៧ កថាខណ្ឌ​ទី​១ ចំណុច​ទី​៦ នៃ​ច្បាប់​ស្តីពី ព្រៃឈើ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​

​បានឃើញ ៖ មាត្រា ២២៣ , មាត្រា ២២៦ , មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ឃើញ ៖ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣៧ ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣​បានឃើញ ៖ ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ លេខ ២៦ អ​.​យ​.​ឃ ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប​។​

​បានឃើញ ៖ សំណុំរឿង​ស៊ើបសួរ​លេខ ៣១ ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ របស់​សាលាដំបូង​ខេត្ត​កែប​។​បើ​តាម​ដីកា​លេខ ១០៦/ ១០៧/១០៨/១០៩/២៣ ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ របស់ លោក ស៊ិន ពិសិដ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កែប និង​ដោយ​យល់ឃើញថា ជន​ត្រូវ​ចោទ​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ពិតប្រាកដ គឺ​ស្ថិតនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មានមុខ​របរ​ច្បាស់លាស់ និង​មានគ្រួសារ​នៅក្នុង​បន្ទុក​ដែល​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ចាំបាច់ ទើប​តុលាការ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ទាំង ៤​នាក់​ឲ្យនៅ​ក្រៅ​ឃុំ​ដោយ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំងចម្រុះ​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ​ដឹកនាំ​ដោយ​លោក អ៊ុក វុទ្ធី និង​លោក ធិន សុីណា អភិបាលរង​ស្រុក បាន​ធ្វើ​ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន​៖ លោក ឌិ​ត សុវណ្ណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​មន្ត្រី​កសិកម្ម , លោក នួន នី អនុ​ការិយាល័យ​សេដ្ឋកិច្ច​ស្រុក , លោក ជិន ដា​រ៉ា មន្ត្រី​រដ្ឋបាល​ស្រុក , លោក ឆេង ស្រ៊ុន មន្ត្រី​រដ្ឋបាល​ស្រុក , លោក រ័ត្ន មុន្នី មន្ត្រី​ភូមិបាល​ស្រុក , លោក សំ ផូន អាវុធហត្ថ​ស្រុក , លោក សុខ កុសល អាវុធហត្ថ​ស្រុក , លោក ស៊ូ ចាយ អធិការដ្ឋាន​នគរបាល​ស្រុក , ទៀន សា​មមើ​ឌី នាយរង​ផ្នែក , លោក​វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប , លោក​វរសេនីយ៍ ប៊ុន ឡាយ , លោក​វរសេនីយ៍ ពៅ វុទ្ធិ , លោក​វរសេនីយ៍ អាត់ ភារៈ មន្ត្រី​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ការកាប់​ព្រៃ​នៅ​ចំណុច​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ បន្ទាប់​ពី​នាំយកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ក្រុម​កម្មករ​ទាំង​៤​នាក់​បាន​សារភាព​ថា ពួកគាត់​ត្រូវបាន​ឈ្មោះ សិទ្ធ ច្រ​យ ភេទ​ស្រី នៅ​ភ្នំពេញ ជួល​កាប់​ព្រំ​ដី​ជុំវិញ​របង​ដែល​បាន​ធ្វើ​ដោយ​គិត​តម្លៃ ៣០០​ដុល្លារ ក្នុង​១​ហិកតា​៕