ខេត្តកែប ៖ នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣នេះបើយោងទៅតាមលិខិតសេចក្តីជូនដំណឹងលេង៥៣៣ សជណ-ពទ ចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប។ ដែលរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពអនុញ្ញាតកំណត់យកខេត្តកែប ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើ ពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ នៅខែធ្នូ ឆ្នាំ២០២៣នាពេលខាងមុខ។
បើតាមលិខិតបានបញ្ជាក់ថា យោងលិខិតលេខ ៤៧១ លស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចយកខេត្តកែប ជាម្ចាស់ផ្ទះរៀបចំ ពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ នាអំឡុងខែធ្នូ ឆ្នាំ២០២៣នាពេលខាងមុខ។