នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើកហើយ ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍បន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្ដ្រាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញដោយក្តីមោទនភាពដែលបានឃើញស្ដ្រីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្ដ្រីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជីវកម្ម និងបង្កើតមុខរបរដោយខ្លួនឯងផងដែរ។
សម្តេចតេជោបន្តថា ទាំងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ស្ដ្រីពិតជាមានតួនាទីសំខាន់ណាស់ក្នុងចូលរួម ដូច្នេះពាក់គីពាក់ព័ន្ធត្រូវបន្តជំរុញបន្ថែមទៀតលើការបណ្ដុះបណ្ដាលដល់ស្ដ្រី ខណៈនាពេលខាងមុខរាជរដ្ឋាភិបាលនឹងរៀបចំការបណ្ដុះបណ្ដាលដល់យុវជន សិស្ស-និស្សិតជាង ១,៥ លាននាក់លើជំនាញវិជ្ជាជីវៈ និងជំនាញដូនតាខ្មែរ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ កោតសរសើរដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានទាក់ទាញនិស្សិត បរទេសជាច្រើនមកចូលសិក្សា ក្នុងនោះមាននិស្សិតបារាំងជាង ១០០នាក់ ដែលនេះបានបង្ហាញពីកត្តាគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាយើង។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ។សម្ដេចតេជោរំពឹងថាប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះគឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត។
ទាក់ទងទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មានទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេមកន្លងទៅនោះទេ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់កូនចៅជំនាន់ក្រោយ ហើយព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។ សម្តេចតេជោក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏នៅតែជាកីឡា យើងមិនត្រូវបាក់ទឹកចិត្តនោះទេ ប៉ុន្ដែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះតំណាងអោយប្រជាជន១៧លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះអ្វីដែលសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ សម្តេចតេជោសង្ឃឹមថា នៅក្នុងក្របខណ្ឌអាស៊ាននាពេលអនាគត ប្រទេសអាស៊ាននឹងអាចសហការគ្នាក្នុងការដេញថ្លៃយកការប្រកួតកីព្រឹត្តិការណ៍កីឡាអូឡាំពិក និងពិភពលោក។សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងជាគំនិតជាមួយមេដឹកនាំអាស៊ាន ក្នុងការរៀបចំឱ្យមានក្រុមបាល់ទាត់អាស៊ាន ដែលមានកីឡាកររួមគ្នាមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការប្រកួតកម្រិតពិភពលោកផងដែរ។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី។
ជាមួយនឹងអបអរសាទរចំពោះនិស្សិតជ័យលាភី និងអាណាព្យាបាលជ័យភីទាំងអស់នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតទាំងអស់ទទួលបាននូវភាពជោគជ័យ និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕