ខេត្តកំពង់ស្ពឺ៖ សកម្មភាពកាយដីទ្រង់ទ្រាយធំមួយកន្លែង ស្ថិតក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគង់ពិសី កំពុងក្លាយជាប្រធានបទក្ដៅ ខណៈប្រជាពលរដ្ឋ និងមហាជនដាក់ការសង្ស័យយ៉ាងខ្លាំងលើតម្លាភាពនៃចំណាត់ការរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីសកម្មភាពនេះបានអូសបន្លាយពេលយ៉ាងយូរ ដោយគ្មានការទប់ស្កាត់។
រណ្តៅដីជម្រៅ “ដល់ក្បាលប្រេត” បង្កហានិភ័យ និងការរិះគន់
យោងតាមប្រភពព័ត៌មានពីក្រុមអ្នករត់គ្រឿងចក្របានបង្ហើបថា សកម្មភាពជីកដីនៅចំណុចភូមិរកាកោះនេះ បានដំណើរការជាយូរមកហើយ។ អ្វីដែលបង្កឱ្យមានការព្រួយបារម្ភបំផុតនោះគឺ រណ្តៅដីទាំងនោះត្រូវបានជីកក្នុងជម្រៅយ៉ាងជ្រៅ (ដែលអ្នកស្រុកហៅថាជម្រៅដល់ក្បាលប្រេត) ដែលអាចលើសពីបច្ចេកទេសដែលច្បាប់អនុញ្ញាត និងកំពុងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាព។
ទោះបីជាសកម្មភាពនេះកើតឡើងយ៉ាងចំហក៏ដោយ ប៉ុន្តែមន្ត្រីជំនាញ និងអាជ្ញាធរហាក់មិនទាន់មានវិធានការចុះត្រួតពិនិត្យ ឬផ្អាកសកម្មភាពនោះឡើយ ដែលនេះគឺជាដើមចមធ្វើឱ្យមានការចោទប្រកាន់ថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ការខកខានមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមស្វែងរកការបកស្រាយពីភាគីពាក់ព័ន្ធ៖
លោកអភិបាលស្រុកគង់ពិសី៖ មិនអាចសុំការបំភ្លឺបានទេ ដោយសារមិនមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង។
លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ៖ អង្គភាពយើងបានព្យាយាមទាក់ទងតាមទូរសព្ទដែរ ប៉ុន្តែទោះបីជាមានអ្នកលើកទទួល ក៏មិនមានការបកស្រាយឱ្យបានច្បាស់លាស់ជុំវិញករណីនេះដែរ។
សំណូមពរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់
ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមហាជនដាក់ជាសំណួរទៅកាន់ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថា៖
តើលោកបានជ្រាបអំពីសកម្មភាពជីកដីខុសបច្ចេកទេស ដែលកំពុងកើតមាននៅឃុំរកាកោះនេះដែរឬទេ?
តើភាពស្ងៀមស្ងាត់របស់អាជ្ញាធរថ្នាក់ក្រោម គឺជាសញ្ញានៃការទទួល “លាភសក្ការៈ” ពីក្រុមឈ្មួញមែនដែរឬយ៉ាងណា?
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនឹងចាត់មន្ត្រីអធិការកិច្ចចុះពិនិត្យទីតាំងខាងលើជាបន្ទាន់ ដើម្បីទប់ស្កាត់រាល់សកម្មភាពដែលរំលោភលើច្បាប់រ៉ែ និងការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាបរិស្ថាននៅក្នុងតំបន់។
សម្គាល់៖ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មរណ្តៅដីគ្រប់ពេលវេលា ដើម្បីអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ៕