កែប៖ យោងលិខិតប្រកាស ស្តីពី ការប្រគល់សិទ្ធជូនមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់សិទ្ធជូនលោក ឃន វុទ្ធី ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ២ ជាអភិបាលស្តីទី នៃគណៈអភិបាល ក្រុងកែប ខេត្តកែប។ ដោយពិធីពិធីប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំនៃសាលាក្រុងកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប លើកឡើងថា ការប្រកាសអភិបាលក្រុងស្តីទី លោក ឃន វុទ្ធី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ គឺយោងទៅលើភាពចាំបាច់ក្នុងការដឹ កនាំ ដល់រដ្ឋបាលសាលា ក្រុងកែប និយាយជារួម គឺសំដៅធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រង មានភាពម្ចាស់ ការ សម្រាប់រដ្ឋបាល ក្រុងកែបអោ យកាន់តែមាន ប្រសិទ្ធភាពក្នុង ការឆ្លើយតបនឹងតម្រូវការ នៅមូលដ្ឋាន សំខាន់ជាងនេះ រដ្ឋបាលក្រុងត្រូវតែបន្តនិរន្តរភាព ការងារបន្តទៀត ដោ យប្រមូលផ្តុំ កម្លាំងសរុបសំដៅ ជម្រុញ បង្កើននូវប្រសិទ្ធភាព ការងារដឹក នាំ គ្រប់គ្រងរដ្ឋបាលក្រុង អោយកាន់តែមានប្រសិទ្ធភាព ក្នុងការប ម្រើនូវ សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរដើម្បី។
ដើម្បីជាមូលដ្ឋាន ក្នុងការអុវត្តការ ងារបន្ត ឯកឧត្តម បណ្ដិត បានធ្វើ ការណែនាំ ដល់អភិបាលស្តីទីក្រុង កែប ក៏ដូចជាមន្ត្រីចំណុះអោយរដ្ឋបាល សាលាក្រុងទាំងអស់ នូវចំណុចសំខាន់ៗជាច្រើន ជាពិសេសលោកណែនាំអោយ អភិបាលស្តីទីក្រុងកែប បន្តរក្សាអោយបាននូវការអនុវត្ត ការរៀបចំសណ្តាប់សា ធារណៈ នៅតាមបណ្តោយឆ្នេរអោយកាន់តែប្រសើរ បំបាត់អោយបាននៅនូវ ភាពអវិជ្ជមាន របស់អាជីវករ ក្រៅពីនេះត្រូវតែចុះជួបសំណេះសំណាល ជាមួយពលរដ្ឋ នៅមូលដ្ឋាន ជាក់ស្តែង ដើម្បីប្រមូ លបញ្ហាប្រឈម និងសំណូម ពរ ដោះស្រាយជូន ប្រជាពលរដ្ឋ។
បន្ថែមពីនោះឯកឧត្តម បណ្តិត សំ ណូមពរ ដល់មន្ត្រីរាជការ ទាំងអស់នៅក្នុងសាលាក្រុងកែប សូមខិតខំបំពេញការងារ និងម្ចាស់ការទទួល ខុសត្រូវ លើកិច្ចការដែល ថ្នាក់ដឹក នាំ បានប្រគល់ជូនឱ្យ បានល្អិតល្អន់ និង គ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំរៀនសូត្រ យកចំណេះវិជ្ជា ធ្វើ ការអភិវឌ្ឍន៍សមត្ថភាពបំពេញការ ងារ របស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ន៕