ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025

ព័ត៌មានជាតិ

មានតែ​ចំណេះវិជ្ជា​មួយគត់​ជួយ​ស្រោចស្រង់​កសាង​ប្រទេស​ឲ្យ​គង់វង្ស​រុងរឿង​ត​ជំនាន់​៖ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​សិស្សានុសិស្ស​ខេត្ត​កំពត​ឲ្យខិត​ខំ​រៀនសូត្រ​

ខេត្ត​កំពត​៖ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា មានតែ​ចំណេះវិជ្ជា​មួយ​មុខ​គត់ ដែល​អាច​ជួយ​ស្រោចស្រង់ កសាង​ប្រទេសជាតិ​មាន​មាតុភូមិ ឲ្យនៅ​ស្ថិតស្ថេរ គង់វង្ស និង​រុងរឿង​ត​ជំនាន់ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ទូទាំង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៥​។​
​ពិធី​នេះ​ដែល​បាន​រៀបចំ​ធ្វើ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត ក៏​មាន​ការផ្តល់​រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ទាំង ៨៩​នាក់​ផង​ដែរ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ខេត្ត​កំពត បាន​លើកឡើង​ថា នៅក្នុង​សម័យកាល​ណាក៏ដោយ ការសិក្សាអប់រំ បង្កើត​ធនធានមនុស្ស ជា​ការងារ​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ​មួយ ព្រោះ​មាន​តែ​ចំណេះវិជ្ជា​ទេ ដែល​អាច​ជួយ​ស្រោចស្រង់ កសាង​ប្រទេស​ឲ្យ​គង់វង្ស​រុងរឿង​បាន​។ ឯកឧត្តម​បាន​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ឲ្យខិត​ខំ​បន្ត ចំណែក​សិស្ស​មិនសូវ​ពូកែ សូម​កុំ​ទាន់​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព និង​ខិតខំ​បង្កើន​បំណិត​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ក៏​បាន​បញ្ជាក់​ដែរ​ថា ការងារ​អប់រំ​ជា​កិច្ចការងារ​មួយ​សំខាន់​មិនអាច​ខ្វះ​បាន ហើយ​អនាគត​កម្ពុជា គឺ​ត្រូវ​ពឹង​លើ​វិស័យ​អប់រំ​នេះ​។ លោក​បាន​លើកទឹកចិត្ត​ដល់​យុវជន និង​សិស្សានុសិស្ស ពិសេស​អ្នករៀន​មិនសូវ​ពូកែ សូម​កុំអាល​អស់សង្ឃឹម ត្រូវ​បន្ត​ប្រឹងប្រែង​រៀនសូត្រ​ជាប្រចាំ និង​អភិវឌ្ឍ​សមត្ថភាព​ជា​និច្ច ទាំង​ជំនាញ​នៅក្នុង​សាលា និង​ចំណេះដឹង បំណិត​ជីវិត​នៅក្នុង​សង្គម ដើម្បី​ចូលរួម​កសាង​ស្រុកទេស ឲ្យ​រីកចម្រើន គង់វង្ស​ត​ជំនាន់​រហូត​ទៅ​។​

​ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ប្រសាសន៍​ឲ្យដឹងថា សម្រាប់​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​២៨ សីហា ឆ្នាំ​២០២៥ ខេត្ត​កំពត​មាន​សិស្ស​ប្រឡង​ជាប់​សរុប​ចំនួន ៤.៦៩៨​នាក់ ស្រី ២.៧២៥​នាក់ ស្មើនឹង ៩០.៨៥%​។ ក្នុង​នោះ​សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន ៨៩​នាក់ ដែល​ជា​ការកើនឡើង​ជា​ង​ឆ្នាំមុន ១១​នាក់​។​

​គួរបញ្ជាក់​ថា សិស្ស​ទទួលបាន​និទ្ទេស A ក្នុង​ឆ្នាំ​នេះ​ម្នាក់ៗ​ទទួលបាន​រង្វាន់​ម៉ូតូ ១​គ្រឿង ថវិកា ៤០​ម៉ឺន​រៀល និង​ឱកាស​ទទួលបាន​កញ្ចប់​អាហារូបករណ៍​នៅ​ថ្នាក់​ឧត្តមសិក្សា​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *