ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ ឃាត់ខ្លួន លោក ខេង យ័ន អភិបាលក្រុង​កែប និង​នាយក​រដ្ឋបាល​នៅ​ព្រឹក​មិញ​នេះ​ថ្ងៃទី​២​ខែ​មករា​ព្រឹក​មិញ​នេះ​

កែប​៖ អភិបាលក្រុង​កែប លោក ខេង យ័ន និង លោក អ៊ិន ហុន នាយក​រដ្ឋបាល​ក្រុង កែប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ ១១​ព្រឹក នា​ថ្ងៃ​ទី​២ ខែ​មករា​ឆ្នាំ ២០២៤​នេះ​។ សម្រាប់​មូលហេតុ ដែល​នាំឲ្យ​មាន​ការឃាត់ខ្លួន​មន្ត្រី​ទាំង ២​រូបនេះ មិនទាន់​ដឹង​លម្អិត និង​ផ្តើមចេញពី​រឿងរ៉ាវ​អ្វី​នោះឡើយ​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការ​ខេត្ត​កែប បាន​ប្រាប់ អង្គភាព​ព័ត៏មាន​នៅ​មុន​នេះ​បន្តិច​។

​ប្រភព​បង្ហើប​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចូល​ទៅ​ចាប់ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់ នៅ​សាលាក្រុង​កែប​ភ្លាមៗ បន្ទាប់ពី​លោក ខេង យ័ន អភិបាលក្រុង​កែប បានបញ្ចប់​កិច្ចប្រជុំ​មួយ​នា​ព្រឹក​មិញ​នេះ​។

​ជុំវិញ​ព័ត៌មាន​នេះ អង្គភាព​ព័ត៏មាន​យើង​បាន​ព្យាយាម​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក ប៊ុន យោង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ដែរ ប៉ុន្តែ​មិន​មាន​ឆ្លើយតប​នោះ​ទេ​។ ចំណែក​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទ​វិចិត្រ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នេះ​ទេ ដោយ​ហេតុផល​ថា លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​លម្អិត នៅឡើយ ព្រោះ​លោក​ជាប់​សុំ​ច្បាប់​ឈប់សម្រាក​៕

​ករណី​ចាប់ខ្លួន​លោក​អភិបាលក្រុង​និង​លោក​នាយក​រដ្ឋបាល​ក្រុងកែប​នោះ ត្រូវបាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប បាន​ច្រានចោល​ព័ត៌មាន​ចុះ​ផ្សាយ​ថា លោក​ខេង​យ័ន អភិបាលក្រុង​កែប និង​លោក​នាយក​រដ្ឋបាល​សាលាក្រុង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ (ACU)​ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី ២​ខែ មករា ឆ្នាំ​២០២៤ ខែ​មករា​នេះ​ជា​រឿង​មិន​ពិត​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង ប្រាប់ អ្នកសារព័ត៌មាន​ក្នុងស្រុក នៅ​ល្ងាច​ថ្ងៃទី ២ ខែ​មករា​នេះ​ថា ជាការ​ភាន់​ស្រ​ឡំ អត់​មាន​ការចាប់ខ្លួន​ទេ តើ​គាត់​មាន​បទល្មើស​ពី​ណា ដែល​ត្រូវ​ចាប់ខ្លួន​នោះ​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *