ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

ពលរដ្ឋ​រាប់រយ​នាក់​មក​ស្នើសុំ​អភិបាល​ខេត្ត​កំពត​ជួយ​ពន្លឿន​យន្តការ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន​

ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​បរិវេណ​សាលាខេត្ត​កំពត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដើម្បី​ឱ្យ​ជួយ​ពន្លឿន​យន្តការ​ក្នុង​ការដោះស្រា​យ ព្រោះ​ម្ចាស់បំណុល និង​បុគ្គលិក​ធនាគារ​ចេះ​តែ​ទៅ​ទា​លុយ និង​កៀបស​ង្គ​ត់​ផ្លូវចិត្ត​របស់​ពួកគាត់​មិន​ឈប់ឈរ​។

​តំណាង​ប្រជាពលរដ្ឋ​មកពី​ស្រុក​ទឹកឈូ​បាន​រៀបរាប់ថា ពួកគាត់​នាំគ្នា​មក​នៅ​ថ្ងៃនេះ គឺ​ដើម្បី​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ជួយ​ពន្លឿន​យន្តការ​ដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន ទូទាត់​បំណុល​ជាមួយ​ធនាគារ​ឱ្យ​បាន​លឿន ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ បុគ្គលិក​ធនាគារ​បាន​ចុះ​ទារ​លុយ​ដល់ផ្ទះ​ពួកគាត់​ជា​ញឹកញាប់ ដែល​ធ្វើឱ្យ​ពួក​គាត់​កាន់តែ​តានតឹង​ផ្នែក​ផ្លូវចិត្ត និង​ព្រួយបារម្ភ​ខ្លាច​ធន​គារ​លក់​ដីធ្លី ផ្ទះសំបែង ព្រោះ​ធនាគា​រថា​នឹង​ប្រើ​ចំណាត់ការ​ក្តៅ​។ ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់ថា ការ​មក​នេះ​មិនមែន​សុំ​ឱ្យ​ដោះលែង​បុគ្គល ជា សារ៉ន និង​បក្ខពួក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ទេ គឺ​មក​ស្នើសុំ​ឯកឧត្តម ម៉ៅ ធនិន មេត្តា​ជួយ​ចេញ​លិខិត​បញ្ជាក់​ឱ្យ​គ្រួសារ​ដែល​មាន​បញ្ហា​នី​មួយៗ កាន់​ទៅ​បង្ហាញ​បុគ្គលិក​ធនាគា​រថា ការបង់ប្រាក់​បំណុល​ផ្សេងៗ​ជា​បន្ទុក​របស់​ក្រុមហ៊ុន ជា សារ៉ន មិនមែន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​ឡើយ​។ លើសពីនេះ ប្រជាពលរដ្ឋ​ក៏​បាន​ស្នើសុំ​ឱ្យ​ស្ថាន​ប័ន​តុលាការ​ជួយ​ពន្លឿ​ននីតិវិធី​ច្បាប់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឆាប់​ផុត​ទុក្ខភ័យ​ក្រោយ​ចាញ់បោក​ក្រុមហ៊ុន​នេះ​ផង​។​

​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​បញ្ជាក់ថា សំណុំរឿង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូតិ៍ ជា សារ៉ន បាន​នឹង​កំពុង​ដំណើរការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​ហើយ​។ ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ជូន​ពលរដ្ឋ​ដែរថា យើង​ត្រូវ​រង់ចាំ​លទ្ធផល​ដែល​ច្បាប់​សម្រេច​ចេញ​មក​ទាំងអស់​គ្នា​សិន ហើយ​ឯកឧត្តម​បាន​បន្ថែមថា​ក្នុងករណី​នេះ​មិន​មាន​យន្តការ​ដោះស្រាយ​ណា​ផ្សេង​ក្រៅពី​នេះ​ទេ ព្រោះ​ករណីនេះ​បាន​ចូល​ដល់​ប្រព័ន្ធ​តុលាការ​រួចរាល់​ហើយ​។

​ទន្ទឹមនឹងនោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​សារជាថ្មី​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ពិនិត្យមើល​ទា​ក់ទង់​នឹង​ករណី​ម្ចាស់បំណុល ឬ​បុគ្គលិក​ធនាគារ ដែល​ពលរដ្ឋ​បាន​ខ្ចី​លុយ​ទៅ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន មិន​ត្រូវ​ទៅ​ជម្រេញ​ទា​លុយ​ពលរដ្ឋ ឬ​ប្រើពាក្យ​កៀប​សង្គត់​បំបាក់ទឹកចិត្ត​ពលរដ្ឋ​បាន​នោះ​ទេ ប្រសិនបើ​មាន​ករណី​នេះ ពលរដ្ឋ​ត្រូវ​រាយការណ៍​ផ្ទាល់​មក​រដ្ឋបាលខេត្ត ហើយ​ឯកឧត្តម​និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម ម៉ៅ ធនិន ក៏​បាន​ផ្តាំ​ទៅ​ក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​ដី​ឡូតិ៍ ជា សារ៉ន សូម​បញ្ឈប់​ការ​បំផុសបំផុល​ពលរដ្ឋ​ឱ្យ​ឡើងមក​តវ៉ា​សុំ​យ៉ាងនេះ សុំ​យ៉ាងនោះ​ទៀត​ទៅ ព្រោះ​ក្រុម​ខ្លួន​នោះ​ហើយ​ដែល​បាន​ធ្វើឱ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ ចាញ់បោក​ក្រុមហ៊ុន​រហូត​មកដល់​ពេល​បច្ចុប្បន្ន ហើយ​បើ​មិន​ព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ រដ្ឋបាល​ខេត្ត​នឹងដាក់​ការតាមដាន​វែក​រក​មុខ​មេក្លោង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​បន្តទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *