កំពត ៖ ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០ ២៣ វេលាម៉ោង១២និង០៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ(ត្រង់ចំណុចផ្លូវបំបែកជាបួនគល់ស្ពានព្រែកកំពង់បាយត្រើយខាងកើត)ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលមានទិសដៅស្របគ្នាពីជើងទៅត្បូង។
មានរថយន្តមួយគ្រឿងម៉ាក HOHAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F:8163 និងកន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ4B:0002 បើកបរមានទិសដៅពីជើងទៅត្បូងមកដល់កន្លែងកើតហេតុបានប៉ះនឹងម៉ូតូមួយគ្រឿងផ្នែកខាងក្រោយបណ្តាលឲ្យម៉ូតូដួលចូលខាងក្រោមកង់រថយន្តខាងមុខផ្នែកខាងស្តាំចំណែកជនរងគ្រោះបានជាប់ខាងក្រោមកង់រថយន្តកណ្តាលផ្នែកខាងកណ្តាលក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចចេញពីកន្លែងកើតហេតុពេលនោះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំងចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងកំពតបានដេញនិងឃាត់ខ្លួនបានអ្នកបើកបរថយន្តត្រង់ចំនុចសាលាពេទ្យភូមិភាគស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត(ឈ្មោះ លន វណ្ណា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិច្រកឃ្លៃ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត) ។
អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះឃុំ ផល្លា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បើកបរម៉ូតូម៉ាក DREAM C125 សេរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CR:4787 អ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកខេត្តកំពតដឹកសពយកទៅរក្សាទុកនៅកន្លែងតម្កល់សាកសព(មន្ទីរពេទ្យបង្អែកខេត្តកំពត)។ រថយន្តពុំមានការខូចខាត។ ម៉ូតូខូចខាតកម្រិតស្រាល។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន០១ នាក់ស្រី។
ចំណែកវត្ថុតាងទាំងពីរយកមករក្សាទុកនៅប៉ុស្តិ៍ប្រចាំការ២៤ម៉ោងគល់ស្ពានត្រើយខាងកើតបណ្តោះអាសន្ន ៕