(កណ្តាល) ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែករកា ស្រុកកណ្តាលស្ទឹងខេត្ដកណ្តាលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ដែលចំណាយថវិកាសាងអស់ចំនួន៦៨៩៣៧ដុល្លារ ត្រូវបានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោនិងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
នៅក្នុងរបាយការណ៍របស់ លោក អ៊ូច សៅ យឿន អភិបាលនៃគណអភិបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែករកាថ្មីនេះមានទទឹង១៣ម៉ែត្រ បណ្តោយ៣៤ម៉ែត្រចំណាយអស់ថវិកា៤៧០៥០ដុល្លា និងផ្លូវបេតុងចូលស្នាក់ការនិងលាបរបងស្នាក់ការគណបក្ស ឃុំ ប្រើប្រាស់អស់ថវិកា១១៥៩៧ដុល្លា ,រៀបការ៉ូឡាចំនួន១១០០ម៉ែត្រការ៉េអស់ថវិកាចំនួន៩២៥០ ,រៀបចំស៊ុំដូង និងដើមឈើ តបណ្តាញទឹកប្រើប្រាស់អស់ថវិកាចំនួន១០៤០ដុល្លា សរុបថវិកាសម្រាប់ចំណាយទាំងអស់ ចំនួន៦៨៩៣៧ដុល្លា។
ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត ទ្រីភាពបានមានប្រសាសន៍ថា ការសាងសង់អគារស្នាក់ការគណបក្សឃុំព្រែករកានាពេលនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមរួបសាមគ្គីរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្ស ព្រមទាំងជាបង្អែកសម្រាប់ជាតិ និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម អ្នកឧញ៉ា ទ្រីភាពបានបញ្ជាក់ថា ក្នុងនាមគណបក្សកាន់អំណាច មានឆន្ទៈ និងទិសដៅដឹកនាំប្រទេសយូរអង្វែង ការរៀបចំឲ្យមានទីស្នាក់ការគណបក្សនឃុំទាំងអស់នេះ គឺមានមោទនភាព និងបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណាអាចមកប្រៀបផ្ទឹមបានឡើយ។
លើសពីនេះ ក៏បង្ហាញពីសាមគ្គីភាពនៃសមាជិក សមាជិកា គណបក្ស សប្បុរសជន និងប្រជាពលរដ្ឋ ដែលជឿទុកចិត្ត និងផ្ដល់ការគាំទ្រជារៀងរហូតជូន សម្ដេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីជូនគណបក្សកម្ពុជា បន្ដបំពេញកាតព្វកិច្ចបម្រើប្រជាជន និងអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកគណបក្ស ឃុំ សាខាបក្ស ក្រុមបក្ស ក្នុងស្រុកកណ្តាលស្ទឹងបាន ចុះជួយប្រជាជន ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកនានា រួមនឹងកៀរគរធនធានថវិកាដើម្បីអភិវឌ្ឍមូលដ្ឋានភូមិ ឃុំ របស់ខ្លួនបានយ៉ាងល្អ នេះគឺជាភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាជន ជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋាន។
ឯកឧត្តម អ្នកឧកញ៉ាបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងជាតិមាតុភូមិ ហើយគ្រប់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងលើក កម្ពស់ សុខមាលភាព ប្រជាពលរដ្ឋ ដែល សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈនៅទូទាំងប្រទេស។
នៅក្នុងឱកាសនោះឯកឧត្តម អ្នកឧញ៉ា ទ្រីភាពបាន អំណោយសម្ភារៈនិងថវិកាចែកជូនដល់ គណបក្សស្រុកនិងឧត្តម្ភ គណបក្ស ឃុំព្រែករកា នូវអង្ករ១០តោន ប្រជាពលរដ្ឋនិងកម្លាំងការពារននូវថវិកាមួយចំនួនផងដែរ។