ថ្ងៃ​ពុធ, ខែ​ធ្នូ 04, 2024

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កែប​បាន​ផ្អាក​មុខរបរ​ចិញ្ចឹម​ក្តាម​ថ្ម ប​ង្គា និង​ត្រី​សមុទ្រ ក្រោយ​មាន​ភាពចម្រូងចម្រាស​រឿង​ដីធ្លី ត្រូវបាន​ស​-​ជ​-​ណ មួយ​បាន​ចេញ​គ្រាប់​សណ្ដ​ប់ ពីលើ​ដែល​ធ្លាប់​កាន់កាប់​និង​អាស្រ័យ​ផល​

(​កែប​) ៖ កាលពី​ថ្ងៃ​ទី ១៥​ដល់​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​លោក មន កាន់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទួល​សាងាំ​ក្រោយដំណើរការ​ស្រែ​ចិញ្ចឹ​ម​គ្រឿង​សមុទ្រ​អស់​ជាច្រើន​ឆ្នាំ​ឬ វារីវប្បកម្ម​លក្ខណ​គ្រួសារ មាន ក្តាម​ថ្ម ត្រី បង្គា​រ ជាដើម លើ​ដី​ដែល​បន្សល់​ពី​កេរ្តិ៍ សម្រាប់​ឆ្នាំ​នេះ​លោក​តំណាង​ពលរដ្ឋ​៩​គ្រួសារ ដែល​មាន​ទីលំនៅ នៅ​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហាក់​បង្ហាញ​ភាពស្ទាក់ស្ទើរ ក្នុង​ការ​បន្ត​ការងារ​ចិញ្ចឹម​គ្រឿង​សមុទ្រ​ទាំងនោះ ដោយ​យក​ពេល​មក​ស្វះស្វែង​រក​ការអន្តរាគមន៍ ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ទីរ​ជំនាញ ក្រោយ​ដី​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​សេចក្តីជូនដំណឹង​សារជាថ្មី ប្រគល់​ទៅឱ្យ​វិស័យ​ឯកជន ក្នុងនោះ​ពលរដ្ឋ​អះអាងថា បាន​ជាន់​លើ​ដី​អាស្រ័យ​ផល​ពួកគាត់​ប្រមាណ ៤​ហិកតា​។​

​លោក មន កាន់ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ បានឱ្យដឹងថា ពេលនេះ​លោក​ហាក់​ស្ទាក់ស្ទើរ ក្នុង​ការបន្ត​មុខរបរ​ចិញ្ចឹម​គ្រឿង​សមុទ្រ​ទាំងនេះ ដោយ​លោក​បារម្ភ​ថា​នឹង​ខាតបង់ ក្នុងករណី​ដែល​ដី​ដែល​លោក​អាស្រ័យ​ផល​សព្វ​ថ្ងៃ​ត្រូវ​បាន​អ្នកដទៃ​យក​ទៅ​គ្រប់គ្រង ឬ​ដកហូត​។​

​លោក​បាន​បញ្ជាក់​ឱ្យដឹងថា ដី​ទាំងនេះ​ជា​កេរ្តិ៍​ដែល​បន្សល់ទុក​តាំងពី​ពុក​ម្តាយ​របស់​លោក​ទុក​ឱ្យ​នៅ​អំឡុង​ឆ្នាំ​១៩៨០ សម្រាប់​បងប្អូន​លោក ដាំ​ដុះ ដោយ​ខាង​លើ​ធ្វើ​ស្រួវ ខាងក្រោម​ដាំដូង និង​ចិញ្ចឹម​ក្តាម​ថ្ម បង្គា​រ ត្រី ជាដើម​។​

​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​មាន​ឈ្មោះ សៅ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លើក​មុន​លោក​ទម្លាក់​កូន​ក្តាមថ្ម ចន្លោះ​ពី​៥​ពាន់​កូន ទៅ​៦​ពាន់​កូន ហើយក៏​បាន​ផល​ណាស់ដែរ រីឯ​តម្លៃ​វិញ​ក៏​ល្អ ហើយ​មិន​ខ្វះ​អ្នក​ចាំ​ទិញ​នោះទេ ក្នុង​អំឡុង​ខែ​នេះ​ជា​ពេល​ដែល​ត្រូវ​ដាក់​កូន​ក្តាម​ថ្ម ចូល​ស្រែ​ចិញ្ចឹម​ហើយ រយៈពេល​៦​ខែក្រោយ​អាច​ប្រមូល​ផល​ពី​ក្តាមថ្ម​នោះ​វិញ​។​

​តែ​លោក និង​ពលរដ្ឋ​ផ្សេងទៀត នៅ​មិន​ហ៊ាន​ចំណាយ​លុយកាក់​ធ្វើ​នៅ​ឡើយ រង់ចាំ​ការសម្រេច​ពី​អាជ្ញាធរ​ពាក់ព័ន្ធ រឿង​ដីស​.​ជ​.​ណ ជា​ពីលើ​ដី​ពួកគាត់​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ឱ្យបាន​ឆាប់​ផង​ចុះ​។​

​លោក សុទ្ធ​ពុទ្ធិ ម៉ា​នី​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចរាល​អស់​ទៅហើយ ហើយ​ថ្នាក់លើ​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​កាន់កាប់​បំពាន​នៅក្នុង​សណ្ដប់​របស់ ស​.​ជ​.​ណ ស្របច្បាប់​របស់​គេ​ក្នុងនោះ​លោក​ក៏​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ម្ចាស់​គេ​រួច​ហើយ​។​

​លោក​បញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល ពួក​គាត់​អាច​អាស្រ័យ​ផល​បន្ត​សិន​ចុះ​។​

​សូមបញ្ជាក់​ថា ស​.​ជ​.​ណ មួយ​បាន​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ សម្រេច​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​ដី​ទំហំ​១៤២​ហិកតា ៩៨​អា ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​អង្កោល និង​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឲ្យឈ្មោះ ហ្សា​នី​ញេ រ៉ូ​ស្សេ​ល្វី​ស្សូ​សេ​ហ្វ (ZANNIER ROGERLOUISJOSEFH) មាន​សញ្ជាតិ​ខ្មែរ​ដើមកំណើត​ស្វីស ដោយ​ផ្តល់​សុពលភាព​ឡើងវិញ នូវ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំនួន​៣២​បណ្ណុ ដោយ​បណ្ណ​កម្មសិទ្ធិ​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​និរាករណ៍​ចោល​កាលពី​ឆ្នាំ​២០១៦​។​

​ក្នុងនោះ​មាន​១០​បណ្ណ​ស្ថិតនៅ​ភូមិ​ទូល​សាងាំ ប៉ះ​លើ​ដី​ដែល​ពលរដ្ឋ​កំពុង​ធ្វើស្រែ​ចិញ្ចឹម​ក្តាម ប​ង្គា ដំណាំ​ដូង ជាដើម​។​

​ក្នុងនោះដែរ កាលពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០២៣​កន្លងទៅ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ធ្វើ​ការចុះបញ្ជី​តាម​និយាម​ការ​ដែល​ធ្លាប់​បាន​ចេញ​បណ្ណ និង​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល (​ស​.​ជ​.​ណ ៣២​បណ្ណ​)​។​

​ផលប៉ះពាល់​ផ្សេងៗ ឬ​ការចូល​មក​រំលោភ​លើ​ដី​កម្មសិទ្ធិ​ចាត់ទុកជា​អំពើ​ខុសច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *