ខេត្តកំពត៖ ទីលានចាក់សំរាមមួយកន្លែងរបស់ ខេត្តកំពត ត្រូវបានក្រ សួងសាធារ ណការ និងដឹកជញ្ជូនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ ២០២៣។
ទីលានចាក់សំរាមនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបចំនួនជាង ៣លានដុល្លារ។
ទីលានចាក់សំរាមខេត្តកំពតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ត្រូវបានសាង សង់ក្នុងផ្ទៃដីទំហំសរុបជាង ១០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ។
ទីលានចាក់សំរាមនេះ មានរណ្តៅចំនួន២ ដោយរណ្តៅនីមួយៗមានជម្រៅ ៣ម៉ែត្រ អាចផ្ទុកសំរាមបានជាង ៤សែនម៉ែត្រគូបដែលអាចប្រើប្រាស់បាន ២០ឆ្នាំ។
ទីលានចាក់សំរាមខេត្តកំពតនេះ ចំណាយថវិកាសាងសង់ជាង ៣ លាន ដុល្លារ។ ក្រសួងសាធារណការសាងសង់ទីលានចាក់សំរាមនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ហើយរួចរាល់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា វត្តមានទីលានទុកដាក់សំរាមដ៏ធំសម្រាប់ខេត្តកំពតនេះ មិនមែនមានដោយ ចៃដន្យនោះទេ ពោលកើតចេញពីការខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំក្រសួ ងសាធារណការនិងដឹកជញ្ជូន ដែលមានកិច្ចសហការគ្នាយ៉ាងល្អជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។
ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជា ក់ថា ទីលានចាក់សំរាមនេះនឹងអាចបង្កើតបរិយាកាសឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តលេងនៅខេត្តជាប់សមុទ្រមួយនេះផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹក ជញ្ជូន ការបង្កើតទីលានទុកដាក់សំរាមខេត្តកំពតនេះ គឺរួមចំណែកលើក កម្ពស់សុខមាលភាពពលរដ្ឋក្នុងខេត្តមួយនេះ៕