ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្ត​កែប ប្រគេន​ចង្ហាន់ និង​ទេយ្យទាន​ជូន​ព្រះសង្ឃ នា​ថ្ងៃ​កាន់បិណ្ឌ​ទី​១

​កែប​៖ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​នឹង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ខេត្ត និង​ឯកឧត្តម អ៊ុក ថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កែប ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំង​ទាំង​បី បាន​អញ្ជើញ​កាន់បិណ្ឌ​ទី​១ ជាមួយ​ពុទ្ធបរិស័ទ ដោយ​មាន​ការ​ប្រគេន​ចង្ហាន់ និង​ប្រគេន​ទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗ​ទៀត​ជូន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចរិយា​វង្ស ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ​។​

​មានមតិ​សំណេះសំណាល​ក្នុង​ពិធី​កាន់បិណ្ឌ​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ជា​រៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ប្រជា​ពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទី​វត្ត​អារាម ដោយ​ធ្វើ​ជា​ចង្ហាន់​រាប់បាត្រ និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​។

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើ​តាម​ទំនៀមទម្លាប់​ពី​ដូនតា​មក​នេះ ត្រូវ​បាន​ដក់​ជាប់​ក្នុង​គំនិត​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ពុទ្ធសាសនិក​ត​ជំនាន់ ក្នុង​គោលបំណង ដើម្បី​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់​ដូនតា ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ម្យ៉ាងទៀត​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន និង​បង្កើន​នៅ​សាមគ្គីធម៌​ក្នុង​សង្គម​ជាតិ​។

​ឯកឧត្តម​បណ្ឌិត​លើកឡើង​បន្ត​ថា​  ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​វេន​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយ​ប្រទេស​កម្ពុជា​របស់​យើង​ទទួលបាន​នៅ​សុខសន្តិភាព​ពេញបរិបូរណ៍ ទើប​យើង​ទាំងអស់គ្នា​មាន​ឱកាស​មក​ធ្វើ​បុណ្យកាន់បិណ្ឌ​ជាមួយគ្នា មានឱកាស​ជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិ​បាន​។​

​ឯកឧត្តម​សង្កត់ធ្ងន់ថា ដូចនេះ ពាក្យ​ថា សន្តិភាព គឺ​មាន​តម្លៃ​ណាស់​សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជា​ពលរដ្ឋ​គ្រប់រូប ហើយ​យើង​ទាំងអស់គ្នា​និង​ប្តេជ្ញាចិត្ត​ចូលរួម​ថែរក្សា​សន្តិភាព​នេះ​ឱ្យ​គង់វង្ស និង​មិន​អោយ​ជន​អគតិ​ណាមួយ​មក​បំផ្លាញ់​សុខ​សន្តិភាព​នេះ​បានឡើយ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *