ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024

ព័ត៌មានជាតិ

អភិបាលខេត្ត​កែប ចែក​កូន​ឈើ​៥​ពាន់​ដើម ដល់​សាលា​បច្ចេកទេស ដុន បូ​ស្កូ​ខេត្ត​កែប

កែប​៖ កន្លង​ទៅ​កូន​ឈើប្រណិត និង​កូនដើម​ក្ងោក​ជាដើម ត្រូវបាន​អាជ្ញាធរ​ខេត្ត​កែប ក៏ដូចជា​មន្ទីរ​ជំនាញ បានដាក់​ដាំ​នៅ​ទូទាំង​ខេត្ត​កែប តាមរយៈ​ការ​បំផុស​ចលនា​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​អោយ​ចូលរួម​។ យ៉ាងណាមិញ កូន​ឈើប្រណិត​ប្រមាណ​៥,០០០​ដើម​ទៀត ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប ចែក​ជួន​ដល់​សិក្សានុសិស្ស នៃ​សាលា​បច្ចេកទេស ដុន បូ​ស្កូ​ខេត្ត​កែប យក​ទៅ​ដាំ​បន្ថែមទៀត​ដើម្បី​បង្កើន​ភាព​បៃតង​នៅ​បរិវេណ​សាលា ក្នុងការ​លើ​កម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​ទាំងមូល​។

​ពិធី​ចែក​កូន​ឈើ​៥,០០០​ដើម​នេះ បាន​ប្រព្រឹត្តិ​ទៅ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​បាន​ការចូលរួម​ពី​បណ្តា​មន្ទីរ អង្គភាព ពាក់ព័ន្ធ​លោកគ្រូ អ្នកគ្រូ និស្សិត​សាលា​បច្ចេកទេស ដុន បូ​ស្កូ ខេត្ត​កែប​ផងដែរ​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍ថា សកម្មភាព​ទាំងនេះ ជា​ការឆ្លុះបញ្ចាំង​អោយឃើញ​នូវ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ខិតខំ​យ៉ាង​សកម្ម​នូវ​គោលនយោបាយ ដាំ និង​ថែទាំ​ព្រៃឈើ​ឡើងវិញ​នៅ​ទូទាំង​ប្រទេស ហើយ​បាន​កំណត់​យក​បញ្ហា​ព្រៃឈើ​ជា​អាទិភាព ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​រីកចំរើន​។ ដោយឡែក​ខេត្ត​កែប​ការបន្ត​ចែក​កូន​ឈើ​ទាំង​នេះ គឺជា​សកម្មភាព​យ៉ាងសំខាន់​បំផុត និង​ជា​ចក្ខុវិស័យ​របស់​ខេត្ត ដើម្បី​ធ្វើអោយ​ខេត្ត​កែប ជា​ក្រុង​ធម្មជាតិ និង​ជា​គោលដៅ​ទេសចរណ៍​បៃតង​ជាដើម​។​

​ឯកឧត្តម​បន្តថា រដ្ឋបាល​ខេត្ត​កែប បាន​យកចិត្តទុកដាក់​លើ​ការពង្រីក​ភាព​បៃតង ដោយ​ផ្តោត​លើ​ការពង្រឹង​ចលនា​ដាំ​ដើមឈើ​តាមរយៈ​ការ​បំផុស​ឱ្យ​មាន​ការដាំ​ដើមឈើ​នៅក្នុង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័ន​ឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សាលារៀន តាម​លំនៅដ្ឋាន ដើម្បី​ជំរុញ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គ​មន៍​មូលដ្ឋាន​។​

​គួរបញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​យុទ្ធនាការ​ដាំ​កូន​ឈើ​១​លាន​ដើម ក្នុង​មួយ​ឆ្នាំ ដោយ​បាន​ចូលរួម​បណ្តុះ​កូនឈើ ចែក​ជូន​កូន​ឈើ កំណត់​ផ្ទៃដី​ដាំ​កូន​ឈើ និង​ចូលរួម​ដាំ​កូន​ឈើ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​គម្រប​ព្រៃឈើ​៦០% នៃ​ផ្ទៃដី​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០៥០៕a

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *