ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024

ព័ត៌មានជាតិ

ពលរដ្ឋ​និង​ជនបរទេស​សប្បាយចិត្ត​យ៉ាងខ្លាំង ខណៈ​ឃើញ​នាឡិកា​ធំ​ហើយ​ខ្ពស់​ជាងគេ​ចាប់ផ្តើម​ដំឡើង

នាឡិកា​ធំ ហើយ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ត្រូវបាន​សាងសង់​នៅ​ខេត្ត​កំពត​។ បន្ទាប់​ពី​សង់​គ្រិះ​រួច នៅថ្ងៃនេះ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពី​ធី​ក្រុង​ពាលី​ដើម្បី​ដំឡើង​នាឡិកា​កម្ពស់​៣៥​ម៉ែត្រ​នោះ​ហើយ​។ ពលរដ្ឋ និង​ជន​ទេសចរ​បរទេស​រស់នៅ​ខេត្ត​កំពត បានបង្ហាញ​ក្តីសប្បាយរីករា​យយ៉ាងខ្លាំង ព្រោះ​ពួក​គាត់​យល់ថា សមិទ្ធផល​ថ្មី​នេះ​នឹង​ទាក់ទាញ​ទេសចរ​ឲ្យមក​លេង​ខេត្ត​កំពត​កាន់តែច្រើន ជួយ​លើកកម្ពស់​ជីវភាព ឲ្យ​កាន់តែ​ប្រសើរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ពិធី​ក្រុង​ពាលី​ដំឡើង នាឡិកា​ធំ និង​ខ្ពស់​ជាង​របស់​កម្ពុជា នៅ​ទីតាំង​មាត់​ព្រែក ក្នុង​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ក្រោម​ធិបតី​ភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​លោកជំទាវ​ហ៊ុន​ចាន់​ធី ម៉ៅ​ធនិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។

​ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ក្រោយពេល​ការស្ថាបនា​គ្រិះ​របស់​នា​ឡិ​ក​រួចរាល់ និង​ស្របពេល​ដែល​សម្ភារៈ​ប្រណិតៗ ដែល​បាន​បញ្ជា​ទិញ​ពី​បរទេស ត្រូវបាន​ដឹក​ជញ្ជូន​មក​ដល់​ទីតាំង​ដើម្បី​ដំំ​ឡើង​។ កិច្ច​សូត្រមន្ត ប្រោះព្រំ ពី​ថ្នាក់ដឹកនាំ​សង្ឃ និង​កិច្ច​បន់ស្រន់ បួងសួង​សុំ​សេចក្តីសុខ​សព្វ​សាធុ​ការ ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ក្រុមការងារ​ស្ថានា​នាឡិកាយ​ក្ស​នោះ បាន​ប្រព្រឹត្តទៅ​ដោយ​សេចក្តីសោមនស្ស​បំផុត​។

​ប្រជាពលរដ្ឋ និង​ជនបរទេស​រស់នៅ​ខេត្ត​កំពត បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា ពួគគាត់​ពិតជា​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​នាឡិកា​កម្ពស់​៣៥ ម៉ែត្រ និង​មាន​ទំហំ​មុខកាត់​អង្កត់ផ្ចិត​ជិត​១០​ម៉ែត្រ​ហើយ​តាម​រចនាបទ​ខ្មែរ ត្រូវបាន​ដំឡើង​។ ពួក​គាត់​ថា យ៉ាងយូរ​២​ខែ​ទៀត ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី នឹង​ធ្វើ​ដំណើរ​ទស្សនា​ខេត្ត​កំពត ព្រោះ​ចង់ឃើញ​នាឡិកា​យក្ស​នេះ និង​សមិទ្ធផល​ជាច្រើន​របស់​ខេត្ត​កំពត​ដោយផ្ទាល់​។ ពួកគាត់​ក៏​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​អភិបាលខេត្ត ដែល​តែងតែ​រិះ​គិត រក​គ្រប់​មធ្យោបាយ​ដើម្បី​បង្កើត​សមិទ្ធផល​ថ្មីៗ ប្លែកៗ ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជួយ​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​។

​តាម​ការលើកឡើង​ឯកឧត្តម​អភិបាល​ខេត្ត​កំពត​នាពេល​ថ្មី​នេះ ថា​រដ្ឋបាល​ខេត្ត​គ្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​មួយ​បន្ថែមទៀត ដោយ​យក​តាម​រចនាបទ​ខ្មែរ ដើម្បី​សម្រួល​ការកកស្ទះ​ចរាច​រណ៍​ផង និង​ដើម្បី​លម្អ​ក្រុង​កំពត ក៏ដូចជា​ទាក់ទាញ​ទេសចរ​ផង ខណៈ​ដែល​គម្រោង​ស្ថាបនា​ឆ្នេរសមុទ្រ​កម្សាន្ត​ដ៏​ល្អ​ប្រណិត​មួយ​ផ្សេងទៀត បាន​និង​កំពុង​សិក្សា​ជិត​រួចរាល់​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *