កែប៖ ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីបុគ្គលិកមណ្ឌលសុខភាពអង្កោល អភិបាលខេត្តកែប បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានអង្គភាពសាមី ត្រូវត្រៀមលក្ខណៈអោយបានរួចរាល់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលខាងមុខ ដើម្បីឈានទៅទទួលបានជ័យលាភីពីថ្នាក់ដឹកនាំ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ថា កន្លងទៅខេត្តកែបធ្លាប់ទទួលបាននូវជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ លើវិស័យសំខាន់ៗជាពិសេសវិស័យទេសចរណ៍ ក្នុងនោះចំពោះការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ កាលពីពេលកន្លងទៅសម្រាប់វិស័យសុខាភិបាល ខេត្តកែបក៏ធ្លាប់ទទូលបានចំណាត់ថ្នាក់លេខ៥រួចហើយដែរ តែដើម្បីឈានទៅដណ្តើមយកចំណាត់ថ្នាក់អោយកាន់តែល្អថែមទៀតនោះ ប្រធានមន្ទីរសុខាភិបាល ដែលជាអង្គភាពសាមី ត្រូវត្រៀមលក្ខណៈអោយបានរៀបរយ ក្នុងការឈានទៅសម្រេចអោយបាននូវលទ្ធផលល្អ លើវិស័យសុខាភិបាលនេះ។
ក្នុងដំណើរចុះទៅពិនិត្យការត្រៀមលក្ខណៈសម្បត្តិ និងសួរសុខទុក្ខបុគ្គលិគសុខាភិបាល នៅមណ្ឌលសុខភាពអង្កោល ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាប់ និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីអោយពួកគាត់មកទទួលការប្រើប្រាស់សេវាសុខភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តកែប។
ឯកឧត្តមឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានអោយដឹងដែរថា យើងដាក់មន្ទីរពេទ្យខេត្តកែប ជាបេក្ខភាពក្នុងការប្រឡងប្រណាំង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤។ ដោយឡែកយើងក៏បានត្រៀមលក្ខណៈ ដាក់មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងមណ្ឌលសុខភាពព្រៃធំ ស្ថិតនៅក្រុងកែប ខេត្តកែប សម្រាប់ការប្រឡងប្រណាំងនាឆ្នាំបន្ទាប់។
សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ធ្វើឡើងក្នុងវិស័យចំនួន២គឺ វិស័យអប់រំ និង វិស័យសុខាភិបាល ដែលនេះគឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈអោយកាន់តែល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា៕អ៊ួង មករា (ហៅ វឹង)