ខេត្តរតនគិរី ៖ មានករណីឃាតកម្មបានកើតឡើងយ៉ាងរន្ធត់សមត្ថកិច្ចថាអាចជារឿងប្រច័ណ្ឌបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់យ៉ាងអណោចធមបំផុត។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ១.០០នាទី កណ្ដាលអាធ្រាតយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤នៅចំណុចអូរសុនតុង ស្ថិតក្នុងភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកអណ្តូងមាសបានឱ្យដឹងថាករណីឃាតកម្ម និង អត្តឃាត(ក្នុងបន្ទុកគ្រួសារ)ស្លាប់មនុស្សចំនួន៣នាក់នេះមាន៖
ទី១. ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំ ( ប្រពន្ធ)។
ទី២. ឈ្មោះ សល់ ចាន់ធូ ភេទស្រីអាយុ ៧ ឆ្នាំ (កូន)។
ទី៣. ឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ (ប្ដី)។
សមត្ថកិច្ចនគរបាលជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃាដកម្ម(អារក)ពិតប្រាកដមែន។ ចំណែកជនបង្កជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសារធ្វើអត្តឃាដ (ចងក) សម្លាប់ខ្លួនពិតប្រាកដមែន។
សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី។
ករណីឃាតកម្ម និង អត្តឃាតនេះ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់និងដោយ
យោងតាមការបំភ្លឺ របស់សាក្សីជាច្រើននាក់ក្នុងនោះមាន ឈ្មោះ សល់ ផ្យឺត ភេទស្រីអាយុ ៥៤ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី ២ខែកក្កដាឆ្នាំ ២០២៤វេលាម៉ោង ៧.០០ ព្រឹកពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅដាំស្រូវនៅចំការពេលទៅដល់ចម្ការក៏អត់ឃើញកូនទាំងពីរមកដាំស្រូវ ហើយក៏មកតាមរកមើលពេលមកផ្ទះចំការក៏អត់ឃើញ។ ក៏ស្រែកហៅអត់មានអ្នកឆ្លើយតប ពេលនោះខ្លួនក៏ឡើងរុញទ្វារអត់បើកទេរួចក៏ហៅប្ដីមកជួយបើកតែបើកអត់រួចពេលនោះក៏រត់ទៅហៅអ្នកនៅជាកៅស៊ូមកជួយ រុញទ្វារ ស្របពេលនោះក៏មានក្មួយនិងកូនរបស់នាងមកដល់ក៏រួញទ្វារចូល ឃើញកូនដេកស្លាប់ទាំងបីនាក់ក្នុងបន្ទប់ដេកទៅហើយ។
លោក ឈ្មោះ សេវ វ៉ាង ភេទប្រុស អាយុ ៦៥ ឆ្នាំជនជាតិទំពួន បាននិយាយថាមុនពេលកើតហេតុនៅថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៧.០០នាទីព្រឹក លោកពីរនាក់ប្រពន្ធបានធ្វើដំណើរពីភូមិក្រហល លុះមកដល់ចម្ការដែលលោកបានរស់នៅនិងខ្ទមចំណុចអូរសុនតុងភូមិកាហលពេលនោះលោក បានដើរមើលជុំវិញចម្ការក្រោយមកក៏បានឮប្រពន្ធលោកបានស្រែកហៅថាកូនយើងស្លាប់ហើយពេលនោះលោកក៏បានមកមើលលើផ្ទះហើយឈ្មោះសល់ ហាន ជាកូនបង្កើតរបស់ខ្ញុំបានធ្លាក់ទ្វារបន្ទប់ក៏បានឃើញកូននិងចៅស្លាប់មែន។
ហើយលោកបានបីចៅចេញពីបន្ទប់ចុះមកក្រោមមុខទ្វាផ្លូវចូលផ្ទះ។
លោកបន្តថា កាលពីមុនលោកធ្លាប់បានឮឈ្មោះរចំ កេល ជាកូនប្រសារបានគំរាមសម្លាប់ប្រពន្ធនិងកូនជាច្រើនដងហើយ កាលពី១០ថ្ងៃមុនថា បើទៅភូមិកាតែសម្លាប់ ទៅភូមិក្រហលក៏សម្លាប់ តែខ្ញុំមិនបានចាប់អារម្មណ៍ទេ ដោយសារតែរឿងប្រចណ្ឌ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សល់ ហានភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិទំពូន បាននិយាយថា កាល១០ថ្ងៃមុន បងថ្លៃខ្ញុំឈ្មោះរចំ កេល ធ្លាប់និយាយគំរាមសម្លាប់បងស្រីខ្ញុំ បើទៅតាមគាត់នៅខាងគាត់ភូមិកាតែ គាត់ហ្នឹងសម្លាប់ចោល បើគាត់មកតាមបងស្រីខ្ញុំ នៅភូមិកាហលគាត់ក៏សម្លាប់នៅភូមិកាហលនោះដែរ។
តាមរបាយការណមន្ត្រីបច្ចេកទេសវិទ្យាសាស្ត្រថាទីកន្លែងកើតហេតុស្ថិតនៅក្នុងផ្ទះចំការ ដែលកំពស់ពីដី៥០ស.ម ប្រកសង្គ័សី ជញ្ជាំងបាំងសង្គសីពណ៌ក្រហម រនាបក្ដា កន្លែងធ្វើសកម្មភាពនៅត្រង់កន្លែងដេកផ្នែកខាងក្រោយកំពស់១.៥០ស.ម.
យើងឃើញមានសាកសព២នាក់ដេកក្នុងថ្លុកឈាមកូននឹងម្ដាយសាកសពម្នាក់ទៀតចងកនៅក្នុងបន្ទប់ជាមួយគ្នានៅទីនោះឃើញមានកាំបិតឈ្នាតដងឈើចុងស្រួច០១ប្រឡាក់ឈាមបន្សល់នៅជិតជនរងគ្រោះដេក។
តាមការពិនិត្យសាកសព អំពីស្លាកស្នាម
ទី១ .ឈ្មោះ សល់ ចាន់ធូ ស្រីអាយុ៧ឆ្នាំ ដេកលើក្ដាត្រង់មុខទ្វារផ្ទះ ស្លៀកខោអាវឈុតដៃខ្លី រូបតុក្តាពណ៌ខៀវ ដេកក្បាលមកទិសខាងជើង គ្របក្រណាត់ក្រហម ជើងខាងឆ្វេងអង្កុញ ដៃទាំង២សណ្ដូកស្របនិងដងខ្លួន។
.មានស្នាមរបួសមួយកន្លែងត្រង់កប្រវែង១០ស.មជំរៅដល់ឆ្អឹងកងក ក្រៅពីនេះពុំមានស្លាកស្នាមទៀតឡើយ។
ទី២.ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំជនជាតិទំពួន មុខរបរកសិករ ដេកក្បាលទៅទិសខាងកើត កើយខ្នើយជើងទាំង២សណ្ដូកត្រង់ គ្មានអាវស្លៀកសារ៉ុងផ្កាពណ៌ក្រហមមានស្នាមរបួសមួយកន្លែងត្រង់កទំហំប្រវែង ១១ស.មជម្រៅដល់ឆ្អឹងកងក សភាពសាកសពរឹង។
ទី៣.សាកសពឈ្មោះ រចំ កេលប្រុសអាយុ៣៥ឆ្នាំជនជាតិទំពួនបុខរបរកសិករ ជាឃាដករដៃដល់ បានធ្វើអត្តឃាដ ចងកសម្លាប់ខ្លួននៅត្រង់បន្ទប់ដេកជាមួយគ្នា
។ សពស្លៀកខោខូវប៊យជើងវែងពណ៌ប្រផេះ គ្មានអាវ ចងនិងខ្សែអង្រឹងសំប៉ែតពណ៌ត្រីអ៊ី ប្រវែង២ម៉ែត្រ ចងនិងផ្ទូងដំបូលផ្ទះ។ នៅត្រង់កមានស្នាមជាំទ្រុឌទៅតាមទ្រង់ទ្រាយនែវង្វង់ខ្សែចង(រាងអក្សរU) មុខចំនងនៅពីក្រោយ អណ្ដាតលៀនចេញក្រៅធ្មេញ.ប្រដាប់ភេទមានចេញទឹករំអិល ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។
សន្និដ្ឋាន ៖ យោងតាមការពិនិត្យ ជុំវិញកន្លែងកើតហេតុនិងសាកសពខាងលើយើងអាចសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសាអំពើឃាដកម្ម(អារក)ពិតប្រាកដមែន ។ .ជនបង្ករជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច ពិតជាស្លាប់ដោយសាធ្វើអត្តឃាដ(ចងក)សម្លាប់ពិតប្រាកដមែន ៕