តាកែវ ៖ ប្រភពមួយបានអោយដឹងថា មានស្ត្រីម្នាក់បានស្លាប់ក្រោយសម្រាលបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប្តីស្ត្រីរងគ្រោះខាងលើ ឈ្មោះភន ភាន់ ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកដាក់ពាក្យបណ្តឹងដោយបានរៀបរាប់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៣ទៀបភ្លឺ ប្រពន្ធរបស់គាត់ឈ្មោះ ប៊ុន វិន អាយុ២៩ឆ្នាំ បានឈឺពោះសម្រាល កូន ពេលនោះ គាត់បានយកប្រពន្ធ មកសម្រាលកូន នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ដល់ម៉ោង០៦និង៣០នាទីព្រឹក ប្រពន្ធរបស់គាត់សម្រាលបាន កូនប្រុសម្នាក់ បង្កើតដោយអ្នកគ្រូពេទ្យពីរនាក់ (មិនស្គាល់ឈ្មោះ) ក្រោយពេលសម្រាលកូនរួចប្រពន្ធរបស់គាត់បានធ្លាក់ឈាមខុសប្រក្រតី ចំណែកកូនរបស់គាត់សន្លប់មិនដឹងខ្លួន ប៉ុន្តែក្រុមគ្រូពេទ្យមិនបានបញ្ជូនប្រពន្ធនិងកូនរបស់គាត់ទៅណាទេដោយប្រាប់ថា នៅចាំមើលអាការៈសិន ដល់ម៉ោងប្រហែលដប់មួយថ្ងៃត្រង់ ប្រពន្ធរបស់គាត់មានសភាពខ្សោយទៅៗ រួចបានសន្លប់លេងដឹងខ្លួន បន្ទាប់មកក្រុមគ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់គាត់ ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន) ពេលទៅដល់ក្រុមគ្រូពេទ្យនៅទីនោះបាន ប្រាប់ថាប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានបណ្ដឹង ដោយមានការចង្អុល បង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវ ឃើញថាសាកសពពិតជាបានស្លាប់ដោយ សារសម្រាកកូន បង្កើតដោយអ្នកគ្រូពេទ្យពីរនាក់ ទី១.អ្នកគ្រូពេទ្យ ហេង ស៊ីណា អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វាស្រុកព្រៃកប្បាស ,ទី២.អ្នកគ្រូពេទ្យ តែម ដានី អាយុ៣៥ឆ្នាំ រស់ នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕