ខេត្តកំពត÷ គ្រួសារក្រីក្រមួយគ្រួសាររស់នៅតោកយ៉ាកវេទនាយ៉ាងខ្លាំង កូន៩នាក់ក្នុងបន្ទុកដោយសារតែជីវភាពមានការខ្វះខាតខ្លាំងបង្ខំចិត្តឲ្យកូនប្រុសស្រី២នាក់ឈប់រៀនដើម្បីទៅស៊ីឈ្នួលគេយកលុយមកទិញអង្កផ្គត់ផ្គង់ក្នុងគ្រួសារ នៅសល់៥នាក់បានចូលរៀនតែ១នាក់ ៤នាក់ទៀតនៅតូចៗ។
គ្រួសារដែលមានសមាជិកទាំង៩នាក់នេះមាន: ១-ឈ្មោះ តេ ជា ភេទប្រុស អាយុ៤២ឆ្នាំជាឪពុក។ ២- ឈ្មោះទ្រី សុខនឿន ភេទស្រី អាយុ៣៩ឆ្នាំជាម្តាយ។ រីឯកូនទាំង៧នាក់ក្នុងបន្ទុកមានឈ្មោះដូចខាងក្រោម÷ ១-ឈ្មោះតេ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ(ឈប់រៀន) ២-ឈ្មោះតេ កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ (ឈប់រៀន) ៣-ឈ្មោះតេ សីហា ភេទប្រុស អាយុ៨ឆ្នាំ( រៀន) ៤-ឈ្មោះ តេ រ៉ាយុត ភេទប្រុស អាយុ៥ឆ្នាំ/ ៥-ឈ្មោះតេ រ៉ាយុ ភេទប្រុស អាយុ៥ឆ្នាំ(ពីរនាក់នេះកូនភ្លោះ)
៦-ឈ្មោះតេ លីតា ភេទស្រី អាយុ៣ឆ្នាំ/៧-ឈ្មោះ តេ លីហេង ភេទប្រុស អាយុ៩ខែគ្រួសារនេះរស់ភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ បើតាមស្ត្រីឈ្មោះ តេ សុខនឿន ជាម្ដាយក្មេងទាំងប្រាំពីរនាក់បានប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី១៩ខែឧសភានេះថា: កន្លងមកកូនទាំង៧នាក់នេះ៣នាក់បានចូលរៀននិងគេដែរដោយសារតែជីវភាពក្នុងគ្រួសារដុនដាបខ្លាំងពេក បង្ខំឲ្យកូន២នាក់ឈប់រៀនដើម្បីទៅស៊ីឈ្នួលគេយកលុយមកផ្គត់ផ្គង់ក្នុងគ្រួសារ។ រីឯឪពុកធ្វើកម្មករសំណង់មិនបានជាប់លាប់ពេលមានការងារធ្វើបានលុយមកដោះស្រាយស្បៀងហូបចុកមួយរយះខ្លីអីចឹងទៅ បើអត់ការងារទៅដើររើសអេតចាយលក់ដើម្បីបានថវិកាខ្លះមកដោះស្រាយហូបចុកក្នុងគ្រួសារ។ ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា: កន្លងមកគ្រួសារគាត់អាជ្ញាធរបានធ្វើបណ្ណ័ក្រីក្រឲ្យដែរ ដោយបើកប្រាក់ជួយឧបត្ថម្ភប្រចាំខែក្នុង១ខែបាន៣ម៉ឺនរៀល។ ក្នុងបន្ទ្កកគ្រួសារគាត់មានដី១០ម៉ែត្របួនជ្រុង បានសង់ជាកូនផ្ទះតូចល្មម៤គុណ ៤ដំ បូលប្រក់សង្ក័សីចាស់ៗជញ្ជាំងបាំងសង្ក័សីគ្រាន់បានកូនៗរស់នៅកំដរជីវិត ទំរាំពួកគេមានវ័យពលកម្មបាន ទើបជួយដោះបន្ទុកក្នុងគ្រួសារនាងខ្ញុំបាន។
ស្ត្រីខាងលើបានបន្តថា: ក្នុងបន្ទុកគ្រួសាររបស់គាត់អង្ក១បាវ៥០គីឡូហូបបានរួចមួយខែ ទោះបីខ្វះថវិកាទិញម្ហូប ឲ្យតែមានទឹកត្រី ក៏កូនៗរបស់គាត់ក៏អាចហូបបានដែរ។
ខ្ញុំបាទនិងនាងខ្ញុំជាមេគ្រួសារ ទីទ័លក្រមួយគ្រួសារ ដែលមានកូនតូចៗ៧នាក់ ម្តាយឪពុក២នាក់ទៀតមានដល់ទៅ៩ នាក់ក្នុងគ្រួសារនេះ ខ្ញុំបាទនាងខ្ញុំ សូមអំពាវដល់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកជំទាវ និងបងប្អូនសប្បុ រសជនខ្មែរក្នុងនិងក្រៅប្រ ទេស សូមជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្ញុំបាទនាងខ្ញុំតាមកំលាំងសទ្ធាដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ។
បើបងប្អូនសប្បុរសជន ចង់ជួយគាត់ សូមទំនាក់ទំនងតាមលេខ ទូរសព្ទ័របស់ខ្ញុំ ខ្ញុំនឹងជូនទៅដល់ផ្ទះ
0972279898/081995536។