ខេត្តកំពត÷ ដើម្បីសម្រេចបានជាស្ថាពរនូវការអភិវឌ្ឍឆ្នេរខ្សាច់នៅមុខមន្ទីរពេទ្យបង្អែកខេត្ត និងការការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោតឲ្យទាន់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះទៅពន្លឿននិងត្រួតពិនិត្យដល់ការដ្ឋានកំពុងស្ថាបនាដោយយកចិត្តទុកដាក់បំផុត។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានលើកឡើងថា ការខិតខំរបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែសម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តកាន់តែច្រើន។
សម្រាប់ខេត្តកំពតយើងវិញយើងមានគម្រោងក្នុងការពន្លូតសម្រាប់ការអភិវឌ្ឍ និងកែលម្អតំបន់ទេសចរណ៍ជាច្រើនកន្លែងបន្ថែមទៀត ទាំងត្រើយខាងកើតព្រែក និងខាងលិចព្រែកកំពង់បាយ រួមនឹងគម្រោងបង្កើតឱ្យមានឆ្នេរសមុទ្រកម្សាន្តនាពេលខាងមុខផងដែរ។ដោយហេតុនេះហើយទើបលោកអភិបាលខេត្ត បានជំរុញដល់ក្រុមការងារសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាស្ថាបនាឱ្យរួចរាល់ជាស្ថពរមុនថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីអាចឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តបានដោយក្តីរីករាយ ។រដ្ឋបាលខេត្តកំពតសង្ឃឹមថាក្រោយស្ថាបនា សួនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់រួច មហាជនជាពិសេសភ្ញៀវទេសចរកាន់តែមានចំណាប់អារម្មណ៍មកកំសាន្តនៅខេត្តកំពតកាន់តែច្រើនឡើងៗជាមិនខាន៕