ថ្ងៃ​សុក្រ, ខែ​វិច្ឆិកា 22, 2024

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​បេះដូង ដោយ​ទឹកចិត្ត និង​ស្នាមញញឹម ហើយ​សកម្មភាព​នេះ​បាន​បង្កើតឡើង​រយៈកាល​ជាង ១០​ឆ្នាំ មកហើយ​

​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​, ជំងឺ​មាត់​ធ្មេញ​, សន្លាក់​, ភ្នែក​, បេះដូង និង​សួត ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ ៣.៥១២ នាក់ ស្មើ​និង ៥.៣៨៤ ករណី ដែល​រស់នៅ​ក្នុង​ស្រុក​ជុំ​គិរី ខេត្ត​កំពត ព្រម​ជាមួយ​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រុមការងារ និង​អាជ្ញាធរ ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ ។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន​គូសបញ្ជាក់ថា សម្ដេច​តេជោ ហ៊ុន សែន​, សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​ធិបតី លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​បង្ខិត​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។​
​ជាក់ស្ដែង សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌល​កុមារកំព្រា និង​សាលារៀន​ជាដើម ដោយ​បេះដូង ដោយ​ទឹកចិត្ត និង​ស្នាមញញឹម ហើយ​សកម្មភាព​នេះ​បាន​បង្កើតឡើង​រយៈកាល​ជាង ១០​ឆ្នាំ មកហើយ ។

​សូមបញ្ជាក់​ថា រាល់​ការចំណាយ​ទាំងអស់​ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួម​ជាមួយ​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ។ ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព ទាំងអស់​បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ និង​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​លោក​ជំទាវ​បណ្ឌិត ដែល​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះ​មក​ព្យាបាល​សុខភាព​របស់​ពួកគាត់​ស្ទើរតែ​ដល់​ខ្នង​ផ្ទះ និង​មិន​មាន​ការបង់ថ្លៃ​ទៀតផង ៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *