លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទីព្រឹក មានបុគ្គលិកភោជនីយ៍ដ្ឋានជប៉ុនសាលម៉ុនស៊ូស៊ីបា ឈ្មោះកេង ស្រីនិច ភេទស្រី ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន:ភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរាយការណ៍ទៅ សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យថា មានករណីមនុស្សចងកស្លាប់នៅក្នុងភោជនីយដ្ឋានជប៉ុនសាម៉ុនស៊ូស៊ីបា។
លោកអធិការបន្តថា ភ្លាមៗនោះកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ សពមានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋានជប៉ុនសាលម៉ុនស៊ូស៊ីបា ទីកន្លែងកំណើត:ភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅភោជនីយដ្ឋានជប៉ុនសាលមុនស៊ូស៊ីបា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមការសាកសួរពីអ្នករាយការណ៍ខាងលើដែលជាបុគ្គលិកក្នុងហាងបានឆ្លើយបំភ្លឺថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទីយប់សពខាងលើបានប្រើគាត់ឲ្យទៅទិញប៊ីយែABC ចំនួន១០កំប៉ុងមកឱ្យគាត់ នៅក្នុងហាងរួចក៏ឲ្យគាត់ទៅផ្ទះមុន ។លុះពេលព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទីព្រឹក ពេលគាត់ត្រឡប់មកធ្វើការដូចរាល់ដង ស្រាប់តែបើកទ្វារមកឃើញម្ចាស់ភោជនីយដ្ឋានចងកស្លាប់តែម្ដង។ ហើយក៏រាយការណ៍ប្រាប់មកសមត្ថកិច្ច។ ប្រភពបញ្ជាក់ថា កន្លងមកជាទំលាប់រៀងរាល់ថ្ងៃសពខាងលើតែងតែប្រើគាត់ឲ្យទិញប៊ីយែចំនួន១០កំប៉ុងរាល់ថ្ងៃហើយគាត់ផឹកតែម្នាក់ឯង ។
យោងតាមការត្រួតពិនិត្យសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានសន្និដ្ឋានថា សពខាងលើដែលត្រូវជាម្ចាស់ហាងពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕