ខេត្តកែប៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីរំលឹកខួបទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលី ខេត្តកែប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅសាលប្រជុំថ្មីសាលាខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ លោកមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះ បងប្អូនជាអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយការឧបត្ថម្ភនានា។
ឯកឧត្តមបន្តថា វីរភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លា ធំធេងពុំអាចកាត់ថ្លៃបានឡើយ បងប្អូន បានលះបង់សាច់ស្រស់ឈាមស្រស់ ព្រមទាំង អវៈយវៈ របស់ខ្លួនដើម្បីជាតិមាតុភូមិ។ ដូចនេះក្នុងនាមយើងជាអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គមដែលពោរពេញដោយសន្តិភាព មានការដឹងគុណ នឹងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់មួយនេះ។
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏មានប្រសាសន៍ដែរថារៀងរាល់ឆ្នាំសមាគមអតីតយុទ្ធជនបានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលាខេត្តកែប ក្នុងការរៀបចំពិធីរំលឹកខួបអតីតយុទ្ធជនពុំដែលខានឡើយ។ ការប្រារព្ធពិធីថ្ងៃនេះ គឺជាការរំលឹកខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា រួមទាំងបំពាក់គ្រឿងឥស្សរិយយការពារជាតិជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីជាលើកទី២ ចំនួន២៨០នាក់ក្រោមអធិបតីភាពឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានគ្រឿងឥស្សរិយយសថា្នក់មាសចំនួន៥០ និងគ្រឿងឥស្សរិយយសថ្នាក់ប្រាក់ចំនួន២៣០។ ដោយឡែក ចំពោះសា្ថនភាពជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជាខេត្តកែប គឺមានមុខរបរគ្រប់គ្នា ធ្វើស្រែ ចំការ និងនេសាទ។
តាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកែប បានបញ្ជាក់ថា ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារយុទ្ធជនរបស់យើង អ្នកទទួលប្រាក់ប្រចាំខែទាបបំផុតចំនួន ៧៧០,០០០រៀល និងខ្ពស់បំផុតចំនួន ១,៩១០,០០០រៀល អតីតយុទ្ធជន និងគ្រួសារពលី ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យប្រពៃណីជាតិ មានបុណ្យចូលឆ្នាំថ្មី-បុណ្យភ្ជុំបិណ្ឌ ម្នាក់ៗទទួលបានចំនួន ៥០,០០០រៀល ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចផងដែរ៕