(​កំពត​) ៖ នា​រសៀល ថ្ងៃ​សៅរ៍ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក និង​ជា​អគ្គលេខាធិការរង នៃ​គ​.​ជ​.​ស​.​ស បាន​ដឹកនាំ​អនុប្រធាននាយកដ្ឋាន នាយ​-​នាយរង​ការិយាល័យ មេបញ្ជាការ​-​មេបញ្ជាការរង នៃ​វរ​សេនា​តូច​លេខ​៤៣០-២៤១ និង​មន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​របស់​លោក ឯក សំអុល អតីត​មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤១ ប្រចាំ​ខេត្ត​កំពត ។​

​ក្នុង​ពិធី​នេះ​ផង​ដែរ ឯកឧត្តម ប្រធាន​នាយកដ្ឋាន បាន​នាំយក​នូវ​បច្ច័យ​ចំនួន ៩.២០០.០០០​រៀល និង​៦៥០​ដុល្លារ​អាមេរិក (​ក្នុងនោះ​ថវិកា​មិត្តសមាគម​នគរបាលជាតិ​កម្ពុជា​ចំនួន ២​លាន​រៀល​, ថវិកា​របស់​ឯកឧត្តម សន្តិ​បណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ចំនួន ២​លាន​រៀល និង​ថវិកា​របស់​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន និង​មន្ត្រីក្រោមឱវាទ​ចំនួន ៥.២០០.០០០​រៀល និង​៦៥០​ដុល្លារ​) ប្រគល់ជូន​ក្រុមគ្រួសារ​សព ស្ថិតនៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត ។​