ខេត្តកែប៖ រថយន្តតាកូម៉ា១គ្រឿងបានធ្លាក់ផ្លូវនៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ទល់មុខវិទ្យាល័យតេជោហ៊ុនសែន ចំការដូង លើផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
មន្ត្រីនគរបាលការិយាល័យជំនាញបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ BC-3606 បើបរពីកើតទៅលិច ដោយឈ្មោះ មុីន អាសុី ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងលិច ឃំុទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ពេលមកដល់កន្លែងកើតហេតុបានងោក រួចក៏រ៉េចង្កូតបណ្តាលឲ្យធ្លាក់ផ្លូវដោយខ្លួនឯង។
ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល ៣នាក់។ បច្ចុប្បន្នអ្នករងរបួសត្រូវបសននគរបាលសហការជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកអ្នកស្លាប់បានរៀបចំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕