ខេត្ត​កំពង់ឆ្នាំង ៖ នៅវេលា​ម៉ោង​១១​និង​០០​នាទី​យ​ប​ថ្ងៃទី​២៦​ខែ​ឧសភា​ឆ្នាំ​២០២៣ ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ឃុំ​ក្នុងស្រុក​កំពង់លែង រង​ផលប៉ះពាល់​ផ្ទះ​
១៩​ខ្នង​និង​ប៉ើង​ដំបូល​.​ជញ្ជាំង​១៥​ខ្នង​និង​រលំ​បាក់​ទាំងស្រុង​ចំនួន​២​ខ្នង​ផ្ទះ​នៅក្នុង​ស្រុក​កំពង់លែង​។​

​បើ​យោង​តាម​របាយ​ការ​អាជ្ញាធ​ស្រុក​កំពង់លែង​បានអោយដឹង​ថា​ករណី​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ខាងលើនេះ​មិន​បាន​បណ្តាលអោយ​រងគ្រោះ​ថ្នាក់​ដល់​មនុស្ស​ឬ​សត្វ​នោះឡើយ ។​

​ពាក់​ពន្ធ​និង​ករណី​ខាងលើនេះ លោក ប្រាក់ សោភ័ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ​ថា ពាក់ព័ន្ធ​និង​ករណី​គ្រោះធម្មជាតិ​ខាងលើនេះ ខាង​អនុសាខា​កាកបាទ​ក្រហម​របស់​ស្រុក​កំពង់លែង​បាន​ចុះ​ទៅ​ដល់​ចំណុច​ឃុំ​ទាំង​៣​ខាងលើ​ហើយ​ដើម្បី​ចុះ​ទៅ​សាកសួ​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ធម្មជាតិ​នេះហើយ ៕